ស្ងាត់ការងារសិល្បៈ កែវ ពេជ្រពិសី ងាកមកបើកជំនួញថ្មីបន្ថែមទៀត
រហូតមកដល់ពេលនេះ កែវ ពេជ្រពិសី ហាក់មិនទាន់មានសកម្មភាពថ្មីៗ នៅក្នុងការសម្តែងរឿងឡើយ បើទោះបីនាងធ្លាប់ប្រកាសថាទទួលការសម្តែងវិញក៏ដោយ។ ថ្មីៗនេះ តារាសម្តែងរូបនេះក៏បានងាក មកបើកហាងលក់ផលិតផលរក្សាសម្រស់ដែលទើបដំណើរការកាលពីប៉ុន្មានថ្ងៃមុននេះ។
តារាសម្តែង កែវ ពេជ្រពិសី បានបោះទុនបើករបរថ្មីមួយបន្ថែមពីលើអាជីពសម្អាងការកន្លងមក ដែលរបរថ្មីនេះគឺការបើកហាងលក់ផលិតផលរក្សាសម្រស់ ដែលនាំចូលពីបរទេស។ មុខរបរថ្មីនេះ កែវ ពេជ្រពិសី បានដាក់ស្លាកយីហោថា «Starface Soap» ដែលមានទីតាំងនៅក្នុងផ្សារបុរីញូថោន។ កែវ ពេជ្រពិសី រំពឹងថារបរថ្មីរបស់នាង អាចនឹងកាន់តែទទួលបានការគាំទ្រពីសំណាក់អតិថិជន ព្រោះចុងក្រោយនេះមានអ្នកសិល្បៈជាច្រើនជោគជ័យ ជាមួយនឹងមុខរបរលក់ផលិតផលថែរក្សាសម្រស់នេះ។
គួរឱ្យដឹងថា កែវ ពេជ្រពិសី ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពកាលពីប៉ុន្មានឆ្នាំមុន តែគួរឱ្យស្តាយនាងក៏បានដកខ្លួនពីអាជីពនេះ។ ចុងក្រោយនេះ នាងបានប្រកាសវិលមកជាថ្មី តែហាក់ដូចជា មិនទាន់មានអ្វីថ្មីក្រៅពីការចូលរួមនៅក្នុងកម្មវិធីមួយចំនួនរបស់ទូរទស្សន៍នានាទេ។ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ កែវ ពេជ្រពិសី បានបង្ហាញវត្តមាននៅក្នុងកម្មវិធីខួបកំណើតរបស់កូនប្រុស លី ម៉ារីណា ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត មានរូបរាងស្គមប្លែកជាងមួយរយៈមុន៕
រូបថត ៖ ហ្វេសប៊ុក