ភ្ញាក់ផ្អើល ពេលឃើញជីវិតអតីតតារាចម្រៀង K-Pop ម្នាក់ មកលំបាកខ្លួនក្រោយដើរចេញពីសិល្បៈ (វីដេអូ)
ធ្លាប់តែឃើញតារារាប់រយដួងតស៊ូលើវិថីសិល្បដើម្បីក្លាយទៅជាតារា K-Pop ដែលមានការគាំទ្រពីសំណាក់មហាជន ដោយឡែកអតីតតារាចម្រៀងស្រីមួយរូប បែរជាបោះបង់ក្តីស្រមៃដ៏ខ្ពស់មួយនេះ ព្រោះហេតុផលម្យ៉ាង ។
អតីតក្រុមតាចម្រៀងស្រី TINT មានឈ្មោះថា Sangmi បានចាប់យកអាជីពបើកហាងកាហ្វេផ្ទាល់ខ្លួនជាមួយនឹងមិត្តភក្តិស្រីម្នាក់ទៀត ក្រោយពីនាងបានបែកខ្ញែកចេញពីក្រុមកាលពីឆ្នាំ ២០១៥ ។ ទោះជាការបើកហាងកាហ្វេនេះមិនទទួលបានភាពល្បីល្បាញដូចប្រឡូកក្នុងសិល្បៈក៏ពិតមែន ប៉ុន្តែនាងបានសម្រេចចិត្តបោះបង់ក្តីស្រមៃមួយនោះ ក៏ព្រោះតែនាងមិនចង់ប្រឈមមុខនៅពេលដែលបែកបាក់ក្រុម ។
នៅក្នុងកម្មវិធី “The Story of Entrepreneurs in their 30s” អតីតតារាចម្រៀង K-Pop វ័យ ២៦ ឆ្នាំ រូបនេះបានប្រាប់ថា នាងត្រូវក្រោកពីព្រឹកព្រលឹមមុនថ្ងៃរះ ដើម្បីទៅបើកហាងកាហ្វេ រយៈពេលជាង ២ ឆ្នាំមកហើយ ហើយនេះក៏ជាក្តីស្រមៃថ្មីមួយទៀតរបស់នាងដែរ ៕
ប្រភព៖ allkpop