បងប្អូនបង្កើត ត្រកូលអភិជន ៣ គ្រួសារ កញ្ឆក់បេះដូងបានសុទ្ធតែកំពូលតារាស្រី
កន្លងមក ប្រិយមិត្តដែលចូលចិត្តគាំទ្រសិល្បៈថៃប្រាកដជាបានឃើញច្រើនគូមកហើយថា បុរសៗហាយសូរជាកូនមកពីគ្រួសារត្រកូលអភិជន និយមស្រឡាញ់ចាប់ចិត្តតែទៅលើតារាស្រីថៃល្បីៗ ហើយមកដល់ពេលនេះតារាស្រីមួយចំនួន ក៏មានសំណាងបានស្វាមីសេដ្ឋី រៀបការបង្កើតកូនពូនជាចៅ រស់នៅមានសុភមង្គលរៀងខ្លួន ។ តួយ៉ាង បងប្អូនប្រុសនៅក្នុងត្រកូលអភិជន ៣ គ្រួសារ កំពុងបាក់ចិត្តលង់ស្នេហ៍នឹងតារាស្រីជួរមុខ ដែលសុទ្ធតែមានសម្រស់ស្អាត និង ល្បីល្បាញនៅក្នុងសង្គមសិល្បៈ ។
១. លោក Nott Visrut ស្វាមីកំពូលតារាស្រីថៃ Chompoo Araya
២. លោក Note Vises ដែលជាប្អូនថ្លៃរបស់តារាស្រី Chompoo មានមិត្តស្រីជាតារាវ័យក្មេងគឺនាង Patricia Good
៣. លោក Pok Phornprapha មានសង្សារជាកំពូលតារាស្រីសាច់ចាំ Aum Patchrapa
៤. លោក Pranai Phornprapha ជាប្អូនប្រុសបង្កើតរបស់លោក Pok Phornprapha កំពុងមានស្នេហាយ៉ាងផ្អែមល្ហែមជាមួយតារាស្រីជួរមុខ Taew Natapohn ។
៥. លោក Songkarn Taechanarong មានសង្សារជាតារាស្រីជួរមុខ Matt Peranee
៦. លោក Pupaa Taechanarong ជាប្អូនប្រុសបង្កើតលោក Songkarn Taechanarong ។ បច្ចុប្បន្ន លោកជាសង្សារ តារាស្រី Mint Chalida។