យូរៗម្ដង សុខ សោម៉ាវត្តី ចាយរាងបញ្ចេញភាពសិចស៊ីនៅមាត់សមុទ្រ ស្អាតណាស់
ថ្វីដ្បិតជាមានកូនក៏ពិតមែន តែសម្រស់របស់ពិធីការិនី សុខ សោម៉ាវត្តី នៅតែស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។ ជាពិសេសនៅពេលនាងលេងស្ទីលរៀបចំខ្លួនបែបទាន់សម័យ និង សិចស៊ីមើលទៅពិតជាទាក់ទាញ់មិនចាញ់ក្រមុំៗប៉ុន្មានឡើយ។
សុខ សោម៉ាវត្តី បានបង្អួតសម្រស់ក្នុងឈុតសិចស៊ី បង្ហាញរាងយ៉ាងស្រឡូន នៅមាត់សមុទ្រ ដែលមើលទៅពិតជាស្រស់ស្អាតប្លែក និងធ្វើឱ្យសម្រស់របស់អ្នកមេម៉ាយរូបនេះ កាន់តែលេចធ្លោថែមមួយកម្រិតទៀត។ ក្នុងនោះ ក៏មានការសរសើរពីសំណាក់មិត្តភក្តិជាច្រើន ដោយអ្នកខ្លះលើកឡើងថា កូនមួយហើយតែ សុខ សោម៉ាវត្តី នៅតែខ្ញង់ស្អាត ក្រមុំល្មមៗសុំចាញ់ហើយ។ យ៉ាងណាមិញ សម្រាប់ដំណើរកម្សាន្តលើកនេះ គេក៏ឃើញវត្តមានលោក លី វ៉ាហេទ ជាគូស្នេហ៍របស់នាងរួមដំណើរផងដែរ។
សុខ សោម៉ាវត្តី កាន់តែមានក្តីសុខ ក្រោយពីនាងបានភ្ជាប់ស្នេហ៍ជាមួយកម្លោះសង្ហា លី វ៉ាហេទ ហើយជារឿយៗនាងតែងបើកចំហរពីជីវិតឯកជន បង្ហាញដល់អ្នកគាំទ្រពីចំណងស្នេហ៍ដ៏រឹងមាំរបស់នាង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានលេចមុខរួមគ្នានៅក្នុងការថតពាណិជ្ជកម្មនានានាផងដែរ៕
រូបថត ៖ ហ្វេសប៊ុក