កំលោះសង្ហាវ័យ ២៣ ឆ្នាំ តួឯករឿង «ច្រវាក់ស្នេហ៍» កំពុងអង្រួនបេះដូងអ្នកគាំទ្រ
នៅក្នុងសង្គមសិល្បៈថៃបច្ចុប្បន្ន មានតារាក្មេងៗស្រករក្រោយជាច្រើនបានបង្ហាញវត្តមានប្រជែងនឹងរៀមច្បង ដូចពាក្យគេច្រើនតែនិយាយថា «រលកក្រោយច្រានរលកមុខ» នោះពិតជាមិនខុសទេ ព្រោះថាអ្នកសិល្បៈស្រករក្រោយៗ ភាគច្រើនសុទ្ធតែមានទេពកោល្យ ចំណេះដឹង ភាពក្លាហាន ជាពិសេសរូបសម្បត្តិរបស់ពួកគេ ស្រស់ស្អាត និង ស្រស់សង្ហាមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។
តួយ៉ាងតារាសម្ដែង និង ម៉ូដែលប្រុសវ័យក្មេង Kem Hussawee ទើបតែមានអាយុ ២៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែរូបគេក្ដោបបានតំណែងតួឯកនៅក្នុងរឿងភាគថៃ «ច្រវ៉ាក់ស្នេហ៍» ដែលជារឿងមួយទទួលបានការគាំទ្រជាច្រើនគួរឱ្យកត់សម្គាល់ពីទស្សនិកជន ហើយអ្វីដែលសំខាន់ប្រុសស្អាតរបស់ប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ រូបនេះ មិនទាន់មានសង្សារនៅឡើយទេ ។
ក្រោយបង្ហាញមុខជាតួឯកប្រុសក្នុងរឿងស្នេហាបែបរ៉ូមែនទិកខាងលើ តារាប្រុស Kem កំពុងធ្វើឱ្យអ្នកគាំទ្រដែលជានារីៗ នាំគ្នាជ្រួលជ្រើមលង់ស្នេហ៍នូវមុខមាត់ដ៏មានមន្តស្នេហ៍ កែវភ្នែមុតថ្លា និង រូបរាងសង្ហា ១.៨៨ ម៉ែត្រ របស់រូបគេយ៉ាងខ្លាំង ។
ចំពោះមន្តស្នេហ៍ដែលតារាប្រុស Kem មើលទៅកាន់តែសង្ហាអាចទាក់បេះដូងនារីៗបានច្រើនរាប់ភ្លេចនោះគឺ រូបគេមានទេពកោសល្យច្រើនយ៉ាង ដូចជាអាចលេងហ្គីតា លេងស្គរ ជិះសេះ និង លេងបាល់ទាត់ជាដើម ហើយបើតាមប្រភព ប្រុសស្អាត Kem ស្រឡាញ់កីឡាខ្លាំងណាស់ ៕