អ្នកគាំទ្រសង្ស័យតារាកំប្លែង តាក់ស៊ី និងអតីតភរិយាភ្ជាប់ស្នេហ៍ឡើងវិញ!
ថ្មីៗនេះ មានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្រោយពីបានឃើញតារាកំប្លែង តាក់ស៊ី និង នាងភឹម ជាភរិយាបានលេចមុខរួមគ្នានៅក្នុងកម្មវិធីទូរទស្សន៍មួយ ដោយមានការរៀបរាប់ពី ប្រវត្តិស្នេហាដំបូងរបស់ពួកគេដែលធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរកំពុងភ្ជាប់ទំនាក់ទំនង ប្តីប្រពន្ធជាថ្មីម្តងទៀត ។
តារាកំប្លែង តាក់ស៊ី និង នាងភឹម ជាភរិយា បានបង្ហាញវត្តមានរួមគ្នានៅក្នុងកម្មវិធីទូរទស្សន៍ ម៉ាយធីវីក្នុងកម្មវិធី «ពេញចិត្តឬអត់» រួមគ្នាជាមួយនឹងគូស្នេហ៍ដទៃដោយក្នុងនោះអ្នកទាំងពីរថែម ទាំងរៀបរាប់ពីប្រវត្តិស្នេហាដំបូងយ៉ាងស្និទ្ធស្នាលស្ទើរមិនដឹងថាអ្នកទាំងពីរធ្លាប់បានលែងលះគ្នាឡើយ ។ ការវិលត្រលប់ជាថ្មីរបស់តារាកំប្លែងទាំងពីរយ៉ាងល្អូកល្អិនបែបនេះធ្វើឱ្យមានការសង្ស័យថា តាក់ស៊ី និង ភរិយា នាងភឹម ប្រហែលត្រូវគ្នាវិញក្រោយពីពួកគេស្ងាត់ដំណឹងមានស្នេហ៍ថ្មី រៀងខ្លួន ។
ទោះជាយ៉ាងនេះក្តី ទាំងតារាកំប្លែង តាក់ស៊ី និង នាយភឹម សុទ្ធតែបានច្រានចោលចំពោះរឿងនេះដូចគ្នា ដោយពួកគេបាននិយាយថាមិនអាចត្រលប់មកត្រូវគ្នាឡើងវិញទេ តែពួកគេនៅតែស្រឡាញ់ រាប់អានគ្នាដូចបងប្អូន ហើយប្រសិនបើមានការចង់ឱ្យពួកគេសម្តែងរួមគ្នា គឺពួកគេ អាចទទួលសម្តែងបានហើយ។
ជាមួយគ្នានោះ ក៏មានការព្រលយថាពេលនេះ នាងភឹម ក៏មានស្វាមីថ្មីដែរ។ នាយ តាក់ស៊ី និង នាយ ភឹម បានរួមរស់នៅជាមួយគ្នា និងមានកូនប្រុសមួយជាចំណងដៃរៀបការតែ ក្រោយមកអ្នកទំាងពីរក៏បែកគ្នាដោយសារ នាយតាក់ស៊ី អស់និស្ស័យ និងបានសុំទៅសាងភ្នួស៕
រូបថត ៖ ហ្វេសប៊ុក