កើតក្នុងគ្រួសារអ្នកមានស្ដុក តែតារាថៃល្បីៗទាំងនេះ នៅមកកើបលុយក្នុងសិល្បៈទៀត
សិល្បករ-ការិនីល្បីៗជាច្រើនដួងក្នុងសង្គមសិល្បៈថៃ ភាគច្រើនកំពុងមានបាន សោយសុខលើគំនរទ្រព្យសម្បត្តិ ប្រើជីវិតយ៉ាងហ៊ឺហារ ដើរលេងចាយលុយ ប្រើប្រាស់របស់របរទំនើបៗថ្លៃៗ រស់នៅយ៉ាងសុខស្រួលទាំងវ័យក្មេង បន្ទាប់ពីពួកគេចូលប្រឡូកក្នុងអាជីពសិល្បៈក្ដោបបានទីផ្សារហូរហែក្លាយជាកំពូលតារាល្បីលំដាប់ជួរមុខ ។
តែយ៉ាងណា ភាពមានបានរបស់តារាប្រុស-ស្រីល្បីៗទាំងនោះ មួយចំនួនមិនមែនទើបតែទទួលបានបន្ទាប់ពីពួកគេចូលប្រឡូកក្នុងអាជីពសិល្បៈទេ ប៉ុន្ដែតារាថៃមួយចំនួន បានកើតក្នុងគ្រួសារអភិជនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភស្រាប់ ដែលមានជំនួញធំៗលំដាប់ប្រទេសពេញៗដៃ ។
Yaya Urassaya
Punpun Suttata
James Ma
Pim Pimprapa
Peach Pachara
Pok Passakorn
Min Pechaya