G-Dragon ជាតារាកូរ៉េទី ១ ដែលមានរថយន្តផ្ទាល់ខ្លួនថ្លៃៗ ច្រើនគ្រឿងជាងគេបំផុត
នៅភាគចុងក្រោយនៃ Tnet News របស់ Mnet តារាចម្រៀងរ៉េប និង អ្នកនិពន្ធ G-Dragon សមាជិកក្រុមចម្រៀង K-Pop ដ៏ល្បីល្បាញ BigBang ត្រូវបានជ្រើសរើសជាតារាកូរ៉េទី ១ មានរថយន្តផ្ទាល់ខ្លួនថ្លៃជាងគេបំផុតក្នុងចំណោមតារាៗនៅប្រទេសកូរ៉េ ។
វ័យត្រឹម ៣៣ ឆ្នាំប៉ុណ្ណោះ មិនត្រឹមតែសង្ហា មានសមត្ថភាព ទទួលបានកេរ្តិ៍ឈ្មោះល្បីសុះសាយស្ទើរទូទាំងពិភពលោកនោះ G-Dragon មានទ្រព្យសម្បត្តិច្រើនសន្ធឹកដែលអាចទិញរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារជាច្រើនគ្រឿងជាកម្មសិទ្ធផ្ទាល់ខ្លួន ។ ក្នុងនោះគេសង្កេតថាមានរថយន្តមួយចំនួនជាប្រភេទ limited-edition ទៀតផង ។
ខាងក្រោមនេះគឺជាម៉ូដែលរថយន្តដែលមានតម្លៃរាប់ម៉ឺនដុល្លារចំនួន ៣ គ្រឿង ដែលកម្មវិធី Tnet News បានលើកយកមកបង្ហាញជូននៅក្នុងកម្មវិធី ៖
១. រថយន្តស៊េរីទំនើបដំបូងគេរបស់ G-Dragon ម៉ូដែល Bentley ជាប្រភេទ limited-edition មានតម្លៃ 330,000 $
២. រថយន្តស៊េរីទំនើបបន្ទាប់របស់ G-Dragon ម៉ូដែល Lamborghini មានតម្លៃ 480,000$
៣. រថយន្តស៊េរីទំនើបទី៣របស់ G-Dragon ម៉ូដែល Rolls-Royce មានតម្លៃ 625,000$ ៕