មើលមុខកូនស្រីពៅ យក់ ថិតរដ្ឋា ឡើងកំប៉ិចៗគួរឱ្យក្នាញ់ ក្រោយកើតបាន ៥ ថ្ងៃ
កូនស្រីពៅរបស់តារាចម្រៀង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ដែលមានឈ្មោះ ឃុំ រដ្ឋាណាតាលី បើគិតមកទល់ថ្ងៃទី ២១ ខែសីហានេះ នាងតូចឃើញពន្លឺព្រះអាទិត្យបាន ៥ ថ្ងៃហើយ ក្រោយកើតនៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ ។
អ្វីដែលគួរឱ្យកត់សម្គាល់ ត្រឹមរយៈពេលខ្លីនេះ កូនស្រីពៅរបស់អ្នកចម្រៀងខាងលើ មានការប្រែប្រួលមិនស្ទើរទេ ពោលគឺមុខមាត់នាងតូចឡើងច្រម៉ិចៗគួរឱ្យក្នាញ់ខ្លាំងណាស់ ដែលភិនភាគកាត់តាមប៉ាៗម៉ាក់ៗគ្មានខុសឡើយ ។
ជាមួយនឹងវត្តមានកូនស្រីពៅនេះដែរ បានធ្វើឱ្យ យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត រំភើបចិត្តមិនស្ទើរនោះទេ ដែលនាង និង ប្តីទទួលបានកូនស្រីដូចបំណង ។ គួរឱ្យដឹងដារថា គូស្វាមីភរិយាអ្នកចម្រៀងគូនេះ ក្រោយភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាង ១០ ឆ្នាំមកនេះ ទទួលបានកូនបីនាក់មានប្រុស ២ នាក់ និង ស្រីម្នាក់ ។
តស់! មកមើលសម្រស់កូនស្រីពៅរបស់តារាចម្រៀងខាងលើនេះ ពេលកើតបាន ៥ ថ្ងៃ ៖