អបអរសាទរ ប្រាសាទ ដាវីន សម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់មុខមាត់ដូចឪពុកបេះដាក់
ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេល ៩ខែជាងមក តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន បានសម្រាលកូនស្រីដោយទទួលបានសុខភាពល្អទាំងម្តាយ និងទារកកាលពីព្រឹកថ្ងៃទី៨ សីហា កន្លងមក។
យ៉ាងណាមិញតារារូបនេះទើបបង្ហោះរូបភាពរបស់កូនស្រី ដែលមានមុខមាត់គួរឲ្យខ្នាញ់ និងដាក់ឈ្មោះថា Kiami Grintal។
កូនស្រីដំបូងរបស់ ប្រាសាទ ដាវីន កើតបានទម្ងន់ដល់ទៅ ៤គីឡូ ២ខាំ ដែលមើលទៅកាន់តែគួរឲ្យខ្នាញ់ ជាពិសេសអ្នកគ្រប់គ្នាលាន់មាត់ថាមុខកាត់រកឪពុកបេះដាក់៕