ស្ងាត់ៗភរិយា នី រតនា បង្ហើរសំនៀង Cover បទ «តារាចោមចន្រ្ទ» ពីរោះមិនចាញ់អ្នកអាជីព (ចម្រៀង)
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយភរិយារបស់តារាចម្រៀង នី រតនា បានបង្ហើរសំនៀងតាមរយៈចម្រៀងមួយបទមានចំណងជើងថា «តារាចោមចន្រ្ទ» ស្តាប់ទៅមានទឹកដមសំឡេងពីរោះមិនចាញ់តារាអាជីពប៉ុន្មានឡើយ ហើយនេះក៏ជាលើកដំបូងរបស់ភរិយា នី រតនា ដែលបង្ហើរសំនៀងជាសាធាណៈបែបនេះដែរ ។
ជាមួយនឹងការ Cover បទ «តារាចោមចន្រ្ទ» របស់ភរិយា នី រតនា ក៏ទទួលបានការសរសើរពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុកថាសំឡេងរបស់នាងពីរោះស្រទន់ ហើយខ្លះទៀតថាភរិយារបស់ នី រតនា មិនត្រឹមតែស្អាត និង ឆ្លាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យសិល្បៈថែមទៀត ។ ចម្រៀងមួយបទដែលភរិយា នី រតនា ច្រៀងនេះ ក៏ទទួលបានការចែករំលែកពីសំណាក់មហាជនជាច្រើនផងដែរ ។
នី រតនា ត្រូវបានគេចាត់ទុកជាតារាចម្រៀងប្រុសដែលមានសំណាង ព្រោះលោកជោគជ័យទាំងព្រមមិនថាជីវិតសិល្បៈ ឬ គ្រួសារនោះទេ ដែលពេលនេះ នី រតនា កាន់តែមានសុភមង្គលក្នុងគ្រួសារក្រោយពីលោកទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតទ្រលុកទ្រលន់ម្នាក់មានវ័យប្រមាណជិតប្រាំខែ ។ ចង់ដឹងថាសំនៀងរបស់ភរិយាតារាចម្រៀង នី រតនា ពីរោះកម្រិតណាទៅស្តាប់ទាំងអស់គ្នា ៖