
អ្នកគាំទ្រជួយអរ ក្រោយឃើញ យូ ឌីស្កូ វិលមកមានសុខភាពល្អ មានរូបរាងស្រស់សង្ហាឡើងវិញ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញលោក យូ ឌីស្កូ បង្ហាញរូបភាពមួយសន្លឹកនៅក្នុងក្លឹបហាត់ប្រាណ ដោយគេឃើញលោកវិលមកមានសុខភាពល្អ រូបរាងស្រស់សង្ហា និង មានសាច់ដុំទាំងកង់ៗ ធ្វើឱ្យអ្នកគាំទ្រមានការរីករាយយ៉ាងខ្លាំង ។
ក្រោយឃើញសភាពក៏ដូចជារូបរាងរបស់លោក យូ ឌីស្កូ ប្រែប្រួលទៅជាស្រស់ថ្លាបែបនេះ មហាជនជាច្រើនជាពិសេសអ្នកគាំទ្របានសម្ដែងអារម្មណ៍រីករាយជាខ្លាំងព្រោះមិននឹកស្មានថាលោក យូ ឌីស្កូ ប្រែមកមានរូបរាងសង្ហាប្លែកបែបនេះវិញសោះ តែផ្ទុយទៅវិញតារាចម្រៀងរូបនេះបានលើកឡើងថា «ខំ Edit ចង់ប្រកាច់បានរាងប៉ុណ្ណឹងទេ» ។ ចុងក្រោយនេះលោក យូ ឌីស្កូ កាន់តែមានសុខភាពល្អ និង ជាសះស្បើយជាធម្មតា ក្រោយពីលោកបានវះកាត់ប្តូរក្រលៀនដោយជោគជ័យនៅប្រទេសឥណ្ឌាកន្លងមក ។
បន្ទាប់ពីរូបរាងប្រែមកជាល្អប្រសើរតារាចម្រៀង យូ ឌីស្កូ ក៏បានត្រលប់មកប្រឡូកការងារសិល្បៈឡើងវិញដែរ តែយ៉ាងណាហាក់មិនមានសកម្មភាពអ្វីលេចធ្លោនៅឡើយទេ ស្របពេលប៉ុន្មានខែចុងក្រោយនេះកម្មវិធីនានាត្រូវបានផ្អាកដោយសារកូវីដ ១៩ ៕