អតីតស្រីស្អាត CTN អ៊ិន វល័ក្ខទេពី ប្រើជីវិតរស់នៅសាមញ្ញ ស្ងប់ស្ងាត់ពីពិភពសិល្បៈ
ជឿជាក់ថាមហាជនពិតជានៅចាំបានអតីតស្រីស្អាតជ័យលាភីលេខ ១ អ៊ិន វល័ក្ខទេពី បានដកខ្លួនចេញ ពីការងារសិល្បៈមួយរយៈហើយ តែយ៉ាងណានាងតែងបង្ហាញរូបភាពថ្មីៗនៅក្នុងបណ្តាញសង្គម ជាមួយនឹងរូបសម្រស់យ៉ាងស្រស់ស្អាត និងទាក់ទាញជាខ្លាំង។
បើទោះបីដកខ្លួនចេញពីការងារសិល្បៈក៏ពិតមែនតែ អ៊ិន វល័ក្ខទេពី នៅតែចង់ដឹងពីជីវិតឯកជនរបស់ នាងថាតើនាងមានស្វាមី ឬ យ៉ាងណា ព្រោះមិត្តភក្តិសិល្បៈដំណាលៗរូបនាង បានរៀបការមានកូនគ្រប់គ្នាអស់ហើយ។ បើតាមការបង្ហាញរូបភាពនៅក្នុងបណ្តាញសង្គមគេសង្កេតឃើញថា អតីតស្រីស្អាតម្ចាស់ជ័យលាភីរូបនេះ កំពុងរស់នៅយ៉ាងមានក្តីសុខ ក្នុងជីវិតនៅលីវរបស់នាង។ យ៉ាងណាមិញ បើទោះជាដកខ្លួនពីការងារសិល្បៈក៏ពិតមែនតែ អ៊ិន វរល័ក្ខទេពី តែងលេចមុខនៅក្នុងកម្មវិធីរបស់មិត្តភក្តិមិនដែលខកខានទេ។
បើក្រលេកមើលរូបសម្រស់របស់ អ៊ិន វល័ក្ខទេពី ពេលនេះ គឺនៅតែស្រស់សោភា ហើយកាន់តែក្មេងជាងមុនថែមទៀត។ ទស្សនិកជនអ្នកគាំទ្រហាក់សោកស្ដាយបន្ដិច ក្រោយ អ៊ិន វល័ក្ខទេពី មិនបានប្រឡូកក្នុងវិស័យសិល្បៈឱ្យបានខ្លាំង ដូចតារាដទៃទៀត ក្រោមហេតុផលនាងមិនមានពេលវេលាគ្រប់គ្រាន់៕