Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កូនបីហើយទើបភរិយា Minhwan សមាជិក FTILAND បើកកកាយរឿងរ៉ាវជួបគ្នាដំបូង
តារា

កូនបីហើយទើបភរិយា Minhwan សមាជិក FTILAND បើកកកាយរឿងរ៉ាវជួបគ្នាដំបូង

អត្ថបទដោយ​៖ Vathey សីហា ១០, ២០២០

រយៈពេល ២ ឆ្នាំហើយដែល Minhwa សមាជិកក្រុមតារាចម្រៀងពេញនិយម FTILAND បានរៀបការជាមួយនឹងនាង Yulhee អតីតសមាជិកក្រុមចម្រៀង LABOUM ហើយបច្ចុប្បន្នតារាចម្រៀងទាំងពីរទទួលបានកូនប្រុសមួយរូប និង កូនភ្លោះស្រី ២ រូប ។ ទោះបីជាមានកូនស្រីប្រុស ៣ រូបហើយក៏ពិតមែន តែមានអ្នកគាំទ្រ និង មិត្តភក្តិតិចណាស់ដែលបាននឹងពីចំណងស្នេហ៍ដំបូងរបស់ពួកគេទាំងពីរនាក់ ។

នៅក្នុងកម្មវិធី «Happy Together» Yulhee បានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះ នឹងបានរៀបរាប់រឿងរ៉ាវជាច្រើនពីការជួបគ្នាដំបូង និង ចាប់ផ្តើមទំនាក់ទំនងគ្នារបស់នាងជាមួយនឹងស្វាមី ដោយនាងបានបញ្ជាក់ថា «តាមពិតទៅនាង និង ស្វាមីបានជួបគ្នាលើកទី ១ តាំងពី ២ ឆ្នាំមុននឹងពួកគេចាប់ផ្តើមនិយាយរកគ្នា ។ ដោយការជួបគ្នាលើកដំបូងគឺនៅក្នុងបន្ទប់រង់ចាំការសម្តែង តែស្វាមីរបស់នាងហាក់បីដូចជាមិនចាប់អារម្មណ៍នឹងនាងសោះ! ពេលដែលចាប់ផ្តើមជួបគ្នាលើកទី ២ ពួកគេក៏ចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នា ដោយស្វាមីរបស់នាងជាអ្នកសារភាពមុន» ។

យ៉ាងណាមិញ នៅក្រោយរឿងរ៉ាវដ៏ផ្អែមល្ហែមនេះដែរ Yulhee ក៏បានសារភាពនូវរឿងរ៉ាវមួយដែលគួរឱ្យខ្មាសអៀនពីទំនាក់ទំនងរបស់ខ្លួនដែលមានផ្ទៃពោះមុនរៀបការថា «ពួកគេបានជ្រុលជ្រួសមានកូនជាមួយគ្នា បន្ទាប់ពីបែកធ្លាយទំនាក់ទំនងស្នេហ៍របស់នាងជាសាធារណៈ តែពេលនោះដែរនាងមិនទាន់សម្រេចចិត្តនឹងប្រាប់ម្តាយនោះទេ ទោះជា Minhwa ព្រមទទួលខុសត្រូវធ្វើជាស្វាមី និង ឪពុកក៏ដោយ ។ ពេលពោះរបស់នាងកាន់តែខ្ទាតទៅៗ ហើយនាងត្រូវឡើងសម្តែងនៅលើឆាកផង នាងក៏សម្រេចចិត្តប្រាប់ម្តាយរបស់នាង ហើយចុងក្រោយពួកគេក៏សម្រេចចិត្តធ្វើតាមបេះដូងរបស់ខ្លួននឹងរៀបការជាមួយគ្នា» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់