
លោកគ្រូ អួយ សារភាពមិនបាកឆ្លើយ ពេលមានគេសួរសំណួរចាក់ដោតនេះ
លោក មាស សុគន្ធ ហៅក្រៅថា អួយ ត្រូវបានមហាជនស្គាល់ច្បាស់ជាគ្រូភ្លេងរបស់តារាចម្រៀង ប៉ាច គីមមួយ ជាបេក្ខភាពប្រឡងក្នុងកម្មវិធី «I Am a Singer Cambodia» រដូវកាលទី ២ ដោយមួយរយៈពេលដែលលោកបានបង្ហាញមុខលើឆាកដ៏ធំខាងលើនេះ ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទេពកោសល្យកៃច្នៃភ្លេងរបស់លោក ជាពិសេសលោកគ្រូរូបនេះ ក៏មានរូបរាងសង្ហា មុខមាត់មានមន្តស្នេហ៍មិនអន់ទេ ។
នៅពីក្រោយស្នាមញញឹម ដើរកាន់ដៃសិស្សគឺ ប៉ាច គីមមួយ យ៉ាងជឿជាក់នៅលើឆាកប្រកួតប្រជែងឱ្យទទួលបានការគាំទ្រពីមហាជនមួយវគ្គហើយមួយវគ្គទៀត ថ្មីៗនេះលោកគ្រូ អួយ ស្រាប់តែសារភាពថា លោកធ្លាប់បាក់ទឹកចិត្តទៅវិញ ហើយពេលខ្លះលោកក៏មិនដឹងឆ្លើយតបបែបណា ពេលគេសួរថា និពន្ធបទភ្លេងពិបាកទេ ហត់នឿយទេ ។
សារដ៏គួរឱ្យចាប់អារម្មណ៍របស់លោកគ្រូ អួយ ដែលបានបង្ហោះនៅលើហ្វេសប៊ុកផេកមានអត្ថន័យថា «គេសួរខ្ញុំថានិពន្ធភ្លេងពិបាកទេ គិតច្រើនទេ ហើយហត់ទេ សម្រាប់ខ្ញុំ នេះសំនួរពិបាកឆ្លើយ ខ្ញុំខំដើម្បីអី គេល្បីអស់ហើយ ហើយខ្ញុំជឿថាគ្រូភ្លេងទាំងអស់ ពួកគាត់ក៏ចេះបាក់ទឹកចិត្តដែរ ចង់បង្រៀនក្មេងជំនាន់ក្រោយឱ្យចេះធ្វើភ្លេង តែត្រូវចាំបើតាំងចិត្តថាស្រឡាញ់កុំបោះបង់ យើងមានតម្លៃជារបស់យើង គេមានតម្លៃជារបស់គេ តែភ្លេងមានតម្លៃសម្រាប់អ្នកចម្រៀង» ៕


