
សាមញ្ញតែស៊ីវិល័យ មួយតួខ្លួនរបស់ Lisa ស្លៀកពាក់នេះ ចាយលុយជិត ៥ ម៉ឺនដុល្លារ
មហាជន និង អ្នកគាំទ្រប្រាកដជាបានដឹងរួចមកហើយពីការលេងស្ទីលរបស់ក្រុមសមាជិក BlackPink សុទ្ធសឹងតែមានប៊្រេនផ្ទាល់ខ្លួនក្នុងការជ្រើសរើសមកសម្លៀកពាក់ និង តុបតែងខ្លួន ។ ក្នុងនោះដែរតម្លៃនៃសម្លៀកបំពាក់របស់សមាជិកទាំងអស់ក្នុងមួយឈុតៗគឺមិនក្រោមពាន់ដុល្លារនោះទេ ។
យ៉ាងណាមិញ ពេលខ្លះអ្នកគាំទ្រសឹងតែមិនជឿលើតម្លៃនៃឈុតនីមួយៗរបស់សមាជិក BlackPink ប្រសិនជាពួកគេគ្រាន់តែសម្លឹងមើលសភាពខាងក្រៅនោះដូចជា Lisa ជាដើម ព្រោះ Lisa តែងតែជ្រើសរើសនូវឈុតសាមញ្ញៗយកមកតុបតែងខ្លួនពេលដែលនាងចេញទៅខាងក្រៅ ឬ ចូលរួមកម្មវិធីម្តងៗ ។
ជាក់ស្តែងឈុតមួយនេះរបស់ Lisa គឺអាវផ្កាដៃខ្លី ខោខូវប៊យជើងវែង ស្បែកជើកកីឡា និង គ្រឿងអលង្ការបន្តិចបន្តួចលើខ្លួនតែប៉ុណ្ណោះ តែបើនិយាយពីតម្លៃវិញដល់ទៅជិត ៥ ម៉ឺនដុល្លារឯណោះ ដែលទាំងអស់នេះសុទ្ធសឹងតែជាផលិតផលរបស់ក្រុមហ៊ុនដែលនាងធ្វើជា Brand Ambassador ។
១) អាវផ្កា MARC JACOBS ( The Bow Blouse) $395
២) ខោខោប៊យ CELINE ( Dylan Flared Jeans) $890
៣) ស្បែកជើង adidas ( Nizza Treofil Shoes) $60
៤) ចិញ្ចៀន BVLGARI
[353560] $2,050
[355974] $6,000
[356752] $3,850
[353325] $3,750
៥) នាឡិកា BVLGARI
[103146] $27,100
៦) ចិញ្ចៀន CHROME HEARTS (Floral Cross Ring) $5,575