
George Clooney ដឹកដៃភរិយាបរិច្ចាគ ១០ ម៉ឺនដុល្លារ ជួយជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឃ្លាំងគីមីនៅលីបង់
មកដល់ពេលនេះអ្នកស្លាប់ និង អ្នករងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគីមីនៅលីបង់ មានការកើនឡើងកាន់តែច្រើនឡើងៗ ។ បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នោះបានកើតឡើង កាលពីកន្លងមកគេបានកត់សម្គាល់ឃើញមានតារាល្បីៗមួយចំនួនឧបត្ថម្ភជំនួយទៅក្នុងហេតុការណ៍នោះដើម្បីជួយជនរងគ្រោះទាំងអស់ផងដែរ ។


ដោយចំនួនអ្នករងរបួស និង អ្នកស្លាប់នៅតែបន្តរកឃើញនៅឡើយ ហើយការខ្វះខាតនានានៅតែបន្តមាននោះ ក្រុមគ្រួសាររបស់តារាសម្តែងសហរដ្ឋអាមេរិកលោក George Clooney និង ភរិយានាង Amal Clooney ក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ ១០ ម៉ឺនដុល្លារ ទៅក្នុងកិច្ចប្រតិបត្តិការជួយដល់ជនរងគ្រោះដែលស្ថិតក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគីមីនៅលីបង់នោះដែរ ។


តារាសម្តែងទាំងពីររូបនេះក៏បានឱ្យដឹងថា «ទោះបីជាជំនួយនោះមិនអាចជួយបានច្រើនយ៉ាងណាក៏ពិតមែន ប៉ុន្តែពួកលោកសង្ឃឹមថាវាក៏ជាផ្នែកមួយដែលអាចជួយទៅដល់ជនរងគ្រោះបានខ្លះផងដែរ» ៕