បាត់មុខយូរ! ព្រីម លីហ្សា តារានិយមឈុតប៊្រេនៗ នៅតែស្រស់ស្អាតពេញភ្នែក សិ-ច-ស៊ីដដែល
ព្រីម លីហ្សា ត្រូវបានមហាជនដាក់រហស្សនាមថាជាកញ្ញាប្រ៊េនៗ និយមស្លៀកពាក់បែប Fashion ដូចតារាបរទេសដែលមួយឈុតៗមានតម្លៃដល់រាប់រយដុល្លារ ហើយឈុតខ្លះឈានដល់ពានដុល្លារក៏មាន។
មិនត្រឹមតែជានារីសម័យថ្មីចូលចិត្តស្លៀកពាក់កាលីបៗបែបហាយសូរបង្អួតភ្នែកមហាជនប៉ុណ្ណោះទេ ព្រីម លីហ្សា ក៏ជាតារាស្រីសិចស៊ី មិនញញើតនឹងស្លៀកពាក់សម្ញែងសម្រស់ដើមទ្រូងទ្រលុកទ្រលន់ បញ្ចេញសាច់សខ្ចីដូចបណ្ដូលចេក ធ្វើឱ្យប្រុសៗឃើញហើយសម្លឹងភ្លឹកភ្លាំងស្មារតីឈ្លក់រង្វេងនឹងសម្រស់នាងដកចិត្តមិនរួច។
កំពុងស្ថិតក្នុងការចាប់អារម្មណ៍ពីមហាជន កាលពីពេលកន្លងទៅ ព្រីម លីហ្សា បានបង្ហោះរូបថតពាក់អាវវាលយ៉ាងសិចស៊ីរំលេចនូវសម្រស់ដើមទ្រូងប៉ុន្មានសន្លឹក ព្រមទាំងរៀបរាប់ថា ៖ «ភាពសិចស៊ីដែលបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នា វាជាភាពសិចស៊ីមួយដែលគ្រាន់តែចង់ភ្ជាប់ទៅជាមួយនឹង Fashion ដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រី និង បង្ហាញអំពីភាពស្រស់ស្អាតរបស់ស្ត្រី ពណ៌ខ្មៅតែងតែជាពណ៌ដែលរំលេចពីភាពរឹងមាំរបស់ស្ត្រីជានិច្ច»៕
រូបភាព៖ IG Prim Lyza