បាត់មុខយូរ តាមពិត សាន រ័ត្នបញ្ញាស័ក សំងំធ្វើរឿងដ៏មានសុភមង្គលនេះសោះ!
បើងាកទៅស្តាប់បទចម្រៀងពេញនិយម «ស្នេហ៍សុនិតា» ក្នុងខ្សែភាពយន្តរបស់ស្ថានីយទូរទស្សន៍បាយ័នកាលពីជិត ១០ ឆ្នាំមុន លោកអ្នកប្រាកដជាចាំច្បាស់តារាចម្រៀងសំឡេងស្រទន់ជាម្ចាស់បទមិនខាន គឺលោក សាន រ័ត្នបញ្ញាស័ក ដែលជាតារាចម្រៀងក្នុងផលិតស្ប៉ាក ។
យ៉ាងណាមិញរយៈពេលច្រើនឆ្នាំមកនេះ ទោះបីជាតារាចម្រៀងនេះមិនសូវបានបង្ហាញវត្តមាននៅលើឆាកតន្ត្រីក៏ពិតមែន ប៉ុន្តែលោកក៏តែងតែផលិតបទចម្រៀងថ្មី និងច្រៀងឡើងវិញនូវបទចម្រៀងមរតកដើមបង្ហោះនៅលើគណនីហ្វេប៊ុក និង Youtube របស់លោកផ្ទាល់ផងដែរ ។
បច្ចុប្បន្នលោក សាន រ័ត្នបញ្ញាស័ក មិនទាន់បានបង្ហើបពីការវិលត្រលប់ចូលវិថីសិល្បៈទាំងស្រុងវិញដូចមុនទេ ហើយបើងាកទៅមើលជីវិតឯជនរបស់លោកតាមរយៈការបង្ហោះរូបលើបណ្តាញសង្គមវិញនោះ គេកត់សម្គាល់ឃើញតារាចម្រៀងរូបនេះ កំពុងសំងំខ្លួនរស់នៅប្រកបដោយសុភមង្គលជាមួយគ្រួសារប្រពន្ធ-កូន និង មើលថែពួកគេយ៉ាងមានសេចក្តីសុខ ។
គួរឱ្យដឹងដែរថា សព្វថ្ងៃនេះក្រៅពីអាជីពសិល្បៈដែលលោកស្ទើរតែទម្លាក់ទៅហើយនោះ លោក សាន រ័ត្នបញ្ញាស័ក ក៏មានបុរបរជាមន្ត្រីមប្រើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ៕