ស្ទីលបោកថ្មីចែស! អ្នកលក់អនឡាញសូមប្រយ័ត្ន គ្រួសារ ហេង វិសាល ទើបប៉ះរឿងក្ដៅក្រហាយនេះ (វីដេអូ)
ទស្សនិកជនភាគច្រើនប្រាកដជាបានស្គាល់ហើយ ហេង វីសាល Youtuber ដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា ដោយនៅព្រឹកថ្ងៃទី ៦ ខែសីហា នេះ លោកបានចែករំលែកបទពិសោធបោកពីជនអនាមិកមួយថ្មីចែស និង សូមឱ្យមហាជនទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នករកស៊ីលក់អនឡាញ ។
តាមវីដេអូដែល Youtuber រូបសង្ហា ហេង វីសាល ចែករំលែកនៅមុននេះ គឺបង្ហាញពីស្ទីលឆបោកថ្មីរបស់ជនអនាមិកទៅលើគ្រួសារខ្លួន ដោយពីដំបូងធ្វើដូចជាអតិថិជនធម្មតា ថែមទាំងសុំបញ្ចុះតម្លៃលើមុខទំនិញទៀតផងដោយប្រាប់ថាចង់យកទៅលក់បន្ត តែជនឆបោកខាងលើមិនព្រមបង់លុយដល់អ្នកលក់សូម្បីមួយរៀល ប៉ុន្ដែបែរជានិយាយថា ខ្លួនបានបង់លុយរួចរាល់អស់ហើយ ហេតុអ្វីមិនព្រមផ្ញើទំនិញឱ្យ ។ ចំពោះដំណើរដើមទងលម្អិតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៖