
Selena បរិច្ចាគថវិកា ១០ លានដុល្លារ ជួយដល់ជនរងគ្រោះទាំងអស់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគីមីនៅលីបង់
សោកនាកដកម្មផ្ទុះឃ្លាំងស្តុកគីមីក្នុងរដ្ឋធានី Beirut ប្រទេសលីបង់ បានធ្វើឲ្យពិភពលោកមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតរបស់ប្រជាជនលីបង់ ក៏ដូចជាការខាតបង់ដ៏ធំធេងលើផ្ទះសម្បែង អគារផ្សេងៗ ។
ជាមួយគ្នានោះដែរ ក្រោយជួបទុក្ខធំមិនអាចដោះស្រាយបានបែបនេះ បណ្ដាប្រទេសមួយចំនួនធំលើពិភពលោក បានបង្ហាញពីទឹកចិត្តក្នុងការជួយគ្នាក្នុងគ្រាអាសន្នធំ ដោយធ្វើការបញ្ជូនជាបរិក្ខារពេទ្យ និងក្រុមគ្រូពេទ្យជំនាញពីប្រទេសខ្លួនទៅកាន់ប្រទេសលីបង់ភ្លាមៗ ដើម្បីធ្វើការសង្គ្រោះជីវិតជនរងគ្រោះ ។
ក្នុងនោះដែរ តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន TMZ និងបណ្ដាសារព័ត៌មានមួយចំនួនទៀតបានបញ្ជាក់ថា តារាចម្រៀងស្រីដ៏ល្បី Selena Gomez បង្ហាញអារម្មណ៍តក់ស្លុតក្រោយបានដឹងព័ត៌មានពីសោកនាដកម្មនេះ ហើយរូបនាងក៏បានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដោយធ្វើការបរិច្ចាគថវិការបស់នាងចំនួន ១០ លានដុល្លារ សម្រាប់អ្នករងគ្រោះទាំងអស់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគីមីនេះ ៕
ប្រភព៖ ហ្វេសប៊ុក Selena Gomez ∞