
តារាចម្រៀង Pataradanai ស្លៀកពាក់ខោអាវស្រីកាច់រាងយ៉ាងជឿជាក់ តារាម៉ូដែលអាជីពសុំខ្មាស
តារាថៃ Pataradanai ដែលត្រូវបានគេស្គាល់ជាសមាជិកមួយរូបក្នុងក្រុមចម្រៀងដ៏ល្បីល្បាញ K-otic បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងរួចមកហើយ បន្ទាប់ពីលោកប្រកាសរៀបការជាមួយបុរសភេទដូចគ្នាកាលពីអំឡុងឆ្នាំ ២០១៩ ។
ជាមួយនឹងការប្រកាសចំណងស្នេហាជាមួយបុរសដូចគ្នានេះ Pataradanai ក៏ទាញបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាញឹកញយ ខណៈរូបគេថតរូបសិចស៊ី ស្រើបស្រាល ពេលខ្លះសឹងតែននលគក បង្ហោះលើគណនី IG ផ្ទាល់ខ្លួន ទោះបីជាមានមហាជនមួយចំនួននាំគ្នាបញ្ចេញមតិរិះគន់ខ្លះ ប៉ុន្ដែតារារូបនេះហាក់មិនខ្វល់ឡើយ ដោយរូបគេនៅតែប្រើជីវិតយ៉ាងរីករាយនូវអ្វីដែលខ្លួនមាន ។
អស់ពីសម្ញែងដងខ្លួនជាមួយរូបភាពស៊ីអារម្មណ៍ហើយនោះ ថ្មីៗនេះតារាចម្រៀងថៃ Pataradanai ស្រាប់តែតុបតែងខ្លួនស្លៀកពាក់ខោអាវ រ៉ូបមនុស្សស្រី ដើរថតបង្ហាញម៉ូដយ៉ាងជឿជាក់ មើលទៅមិនចាញ់តារាម៉ូដែលអាជីពប៉ុន្មានឡើយ ។ សូមទស្សនារូបភាពខាងក្រោម ៖







