
គ្រាន់តែឈុតគេងក្នុងរឿង «It’s Okay To Not Be Okay» របស់ Seo Yea-Ji តម្លៃជាង ៥ ពាន់ដុល្លារ
ខ្សែភាពយន្តដែលកំពុងទទួលបានប្រជាប្រិយភាពនៅលើ Netflix រឿង «It’s Okay To Not Be Okay» នៅមិនសល់ប៉ុន្មានភាគទៀតនោះទេនឹងដល់ទីបញ្ចប់ហើយ តែតួឯកស្រីដែលសម្តែងដោយតារាស្រីតូចច្រឡឹង Seo Yea-Ji កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
ក្នុងនោះតារាស្រីរូបនេះ មិនត្រឹមតែត្រូវបានអ្នកទស្សនាចាប់អារម្មណ៍ទៅលើការសម្តែង សម្រស់ និង រាងដ៏ស្លីមរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើឈុតសម្លៀកបំពាក់របស់តួអង្គស្រីរូបនេះដែរ ។ រាល់សម្លៀកបំពាក់របស់ Seo Yea-Ji ក្នុងខ្សែភាពយន្ត «It’s Okay To Not Be Okay» ភាគច្រើនគេបានឃើញថានាងតែងជ្រើសរើសនូវប្រ៊េនរបស់ Fendi ដែលជាម៉ូដែលមួយមានតម្លៃខ្ពស់ និង ពេញនិយមខ្លាំង ។
យ៉ាងណាមិញត្រង់ឈុតមួយ Seo Yea-Ji បានស្លៀករ៉ូបផ្កាយ៉ាងស្រស់ស្អាត រួមជាមួយនឹងអាវរងាពណ៌ផ្កាឈូកពីខាងក្រៅ ដែលជាម៉ាក Fendi ដ៏ល្បីមួយ ធ្វើឱ្យអ្នកទស្សនាលាន់មាត់ស្ទើរគ្រប់គ្នា ក៏ព្រោះមួយឈុតនោះមានតម្លៃដល់ទៅជិត ៥ ពាន់ដុល្លារ ៕
១) រ៉ូប Fendi (Floral Print Mesh) តម្លៃ ៣២៩០ ដុល្លារ
២) អាវក្រៅ Fendi (Smocked Cardigan) ១៧៩០ ដុល្លារ