
Kim Woo Bin និង មិត្តស្រី ផ្តល់ជំនួយជិត ៩ ម៉ឺនដុល្លារ ដល់ជនរងគ្រោះដោយសារព្យុះ Typhoon Hagupit
មិនត្រឹមជាគូស្នេហ៍ក្នុងរង្វង់សិល្បៈដែលត្រូវបានមហាជន និង អ្នកគាំទ្រសរសើរពីភាពស័ក្តិសមឥតខ្ចោះនោះទេ Kim Woo Bin និង មិត្តស្រីនាង Shin Min Ah ក៏ត្រូវបានជាប់ឈ្មោះជាគូស្នេហ៍ដែលមានសណ្តានចិត្តល្អក្នុងការជួយសង្គមផងដែរ ។
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសកូរ៉េខាងត្បូងបានរងគ្រោះមហន្តរាយពីព្យុះ Typhoon Hagupit ដែលបានធ្វើឱ្យតំបន់មួយចំនួន ព្រមទាំងប្រជាជនជាច្រើនទទួលរងគ្រោះថ្នាក់ និង កំពុងស្វែងរកជំនួយផងដែរ ។ ក្នុងនោះតារាសម្តែង Kim Woo Bin និង នាង Shin Min Ah បានចំណាយថវិការផ្ទាល់ខ្លួនដល់ទៅ ១០០ លានវ៉ុន ដែលមានតម្លៃស្មើនឹង ៨ ម៉ឺន ៤ ពាន់ដុល្លារ ដើម្បីផ្តល់ជំនួយដល់អ្នករងគ្រោះដោយសារមហន្តរាយនេះ ។
គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយនោះទេដែលតារាទាំងពីររូបនេះបានចំណាយថវិកាផ្ទាល់ខ្លួនជួយសង្គម និង មនុស្សជាតិនោះ ដោយពេលកន្លងមកគូស្នេហ៍មួយគូនេះក៏បានឈរឈ្មោះជាសប្បុរសធម៌ដែលផ្តល់ជំនួយដល់ទប់ស្កាត់ព្យាបាលជំងឺកូវីដ ១៩ និង ជួយដល់អ្នកដែលមានជំងឺមហារីកក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ៕

