មួយបទរបស់ «BigBang» កាលពី ២០១៥ មើលហើយ ទើបដឹងថាសម្រស់តួស្រី «It’s Okay To Be Okay» ស្រស់ស្អាតមិនប្រែ (វីដេអូ)
មិនត្រឹមតែបានបង្ហាញមុខនៅលើខ្សែភាពយន្តប៉ុណ្ណោះទេ តែនាង Seo Ye Ji តួឯកស្រីក្នុងរឿង «It’s Okay To Be Okay» កំពុងតែមានប្រជាប្រិយភាពនោះ ក៏ធ្លាប់មានវត្តមានក្នុង MV របស់ក្រុមចម្រៀងល្បី «BigBang» ផងដែរ ។
MV នោះមានចំណងជើងថា «Let’s Not Fall In Love» ដែលបានចេញតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយក្នុង MV នោះដែរ Seo Ye Ji បានសម្តែងជាតួគូស្នេហ៍របស់ G-Dragon ។
បន្ទាប់ពីបានបង្ហាញ MV នោះហើយ អ្នកគំទ្រជាច្រើនក៏បានលាន់មាត់ថា «តារាសម្តែងរាងតូចច្រឡឹងរូបនេះគឺសម្រស់មិនប្រែនោះទេ ទោះរយៈពេលដល់ទៅ ៥ ឆ្នាំហើយនោះ មិនត្រឹមតែប៉ុណ្ណោះមកដល់ពេលនេះនាងកាន់តែស្អាតលើសដើម» ។
ជាងនេះទៅទៀត បើក្រឡេកទៅលើឈុតឆាកសម្តែងរួមជាមួយ G-Dragon វិញ បានធ្វើឱ្យអ្នកគាំទ្រជានារីរបស់ «BigBang» ច្រណែនរូបនាបងដែលផ្អែល្ហែមជាមួយសមាជិក្រុមចម្រៀងប្រុសរូបនោះ ៕