ទើបតែវ័យជាង ១ ខែទេ តែកូនស្រីរបស់ សម ម៉ាណា មានទម្រង់មុខស្អាតខ្លាំង
បើគិតមកដល់ពេលនេះតារាសម្តែង សម ម៉ាណា បានសម្រាលកូនស្រីដំបូងប្រមាណជាង ១ ខែហើយ ហើយថ្មីៗនេះនាងក៏បានបង្ហោះរូបកូនស្រីជាទីស្រឡាញ់របស់នាង ដែលមានមុខមាត់ស្រស់ស្អាត និង ឃ្យូតគួរឱ្យក្នាញ់ ធ្វើឱ្យមានការសរសើរយ៉ាងខ្លាំង ។
យោងតាមប្រភពមិត្តភក្តិស្និទ្ធស្នាលក្នុងសិល្បៈសុទ្ធតែដឹងថា សម ម៉ាណា បានសម្រាលកូនហើយ ដែលពេលនេះមានវ័យប្រមាណជាង ១ ខែ ហើយ ។ នាងក៏ទើបតែបានរៀបចំពិធីចេញខែកូនស្រីរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់មិត្តជិតស្និទ្ធប៉ុន្មាននាក់ទៀតផង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ សម ម៉ាណា ក៏បានបង្ហាញរូបភាពកូនស្រីរបស់ខ្លួន ដែលមានមុខមាត់គួរឱ្យស្រឡាញ់ជាខ្លាំងផងដែរ នាពេលកន្លងមកនេះ ៕
ក្រោយសម្រាលកូនរឹងដៃរឹងជើង គេមិនច្បាស់ថា សម ម៉ាណា អាចនឹងវិលត្រលប់មកក្នុងអាជីពសិល្បៈវិញ ឬ យ៉ាងណានៅឡើយទេ ព្រោះបើតាមការបង្ហើបប្រាប់ពីសំណាក់មិត្តភក្តិរបស់នាងបានឱ្យដឹងថា សម ម៉ាណា មានបំណងយកកូនបន្ថែម នៅឆ្នាំក្រោយមួយទៀត៕
រូបថត ៖ ហ្វេសប៊ុក