
នៅពីក្រោយក្បាច់រាំដ៏រស់រវើករបស់ «BlackPink» តាមពិតមកពីគ្រូបង្ហាត់រាំដ៏ស្រស់ស្អាតមួយរូបនេះសោះ!
ជាការពិតណាស់ក្នុងចំណោមក្រុមតារាចម្រៀងស្រីក្នុងវិស័យ K-Pop បច្ចុប្បន្ន «BlackPink» ត្រូវបានឈរនៅលំដាប់កំពូលនៃក្រុមតារាចម្រៀងស្រីដែលមានប្រជាប្រិយភាព ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកាន់តែស្រឡាញ់ពេញចិត្តក្រុមចម្រៀងនារីដ៏ស្រស់ស្អាតទាំង ៤ រូបនេះទៀតនោះ គឺការបង្ហាញក្បាច់រាំដ៏រស់រវើករបស់ពួកគេ ។

អ្វីដែលកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងទៀតនោះគឺ គ្រូបង្ហាត់រាំរបស់ក្រុមតារាចម្រៀងយុវវ័យនេះមានអាយុដល់ទៅ ៤១ ឆ្នាំហើយ ប៉ុន្តែនាងនៅតែមានសម្រស់ស្រស់ស្អាត និង មានសមត្ថភាពយ៉ាងខ្លាំងលើការបញ្ចេញក្បាច់រាំដល់ «BlackPink» រហូតទទួលបានការកើតសរសើរ និង ទទួលបានកេរ្តិ៍ឈ្មោះមកដល់ពេលបច្ចុប្បន្ន ៕