ខែកក្កដាតែមួយ តារាស្រីច្រើនរូបជួបទុក្ខធំបាត់បង់អ្នកម្តាយជាបន្តបន្ទាប់
ទោះជាខែកក្កដាបានរំលងផុតទៅបាត់ក៏ពិតមែន ប៉ុន្តែក្នុងនោះតារាស្រីៗជាច្រើនរូបបានបន្សល់ទុកនូវរឿងទុក្ខសោកជាប់ខ្លួននៅឡើយ ដោយពួកគេបានបាត់បង់អ្នកម្តាយជាទីស្រឡាញ់គ្មានថ្ងៃដែលលោកត្រលប់មកវិញ ។ ក្នុងនោះមានទាំងតារាចម្រៀងត្រកូល អោក តារាសម្តែងជើងចាស់លោកស្រី ប៉ែន សុផានី និង តារាបង្ហាញម៉ូដ ទឹម រដ្ឋា ដែលអ្នកម្តាយទទួលមរណភាពក្នុងកំឡុងខែកក្កដា ឆ្នាំ ២០២០ នេះ ។
១-តារាចម្រៀងត្រកូល «អោក» ទាំង៤គឺ អោក សុម៉ារីតា អោក សុម៉ារីម៉ា អោក សុម៉ាលីតា និង កញ្ញា អោក សុម៉ាវត្តី ត្រូវបានអ្នកម្តាយទទួលមរណភាពកាលពីយប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ២ យប់ ដោយជំងឺប្រចាំកាយ ។
២-តារាសម្តែង ប៉ែន សុផានី ត្រូវបានអ្នកម្តាយទទួលមរណភាពកាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០ នៅម៉ោង១១ និង ៤០ នាទី ថ្ងៃត្រង់ ដោយជំងឺមហារីកដំណាក់កាលចុងក្រោយ ។
៣-តារាបង្ហាញម៉ូដ ទឹម រដ្ឋា និង ទឹម វត្តី ត្រូវបានអ្នកម្តាយទទួលមរណភាពយប់ថ្ងៃទី ៣១ កក្កដា ដោយជំងឺគាំងបេះដូង ៕