១០ យ៉ាងពី Kim Soo Hyun អ្នកគាំទ្រដឹងហើយ ច្បាស់ជាស្រឡាញ់លើសដើម
តារាសម្តែងជួរមុខ Kim Soo Hyun កំពុងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រទាំងថ្មីទាំងចាស់កាន់តែលង់នឹងសម្រស់ដ៏ស្រស់សង្ហា និងសមត្ថភាពនៃការសម្តែងរបស់លោក។
យ៉ាងណាមិញ មានរឿងរ៉ាវជាច្រើនរបស់តារាចម្រៀងរូបនេះ ដែលធ្លាប់មានអ្នកគាំទ្រមួយចំនួនបានដឹងរួចមកហើយ ហើយខ្លះទៀតក៏មិនទាន់បានដឹងនៅឡើយនោះទេ។ ខាងក្រោមនេះ គឺរឿងរ៉ាវ ១០ យ៉ាងដែលអ្នកមិនទាន់ដឹងពី Kim Soo Hyun៖
១) ជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំចំនួន ៤ រឿង សុទ្ធសឹងតែជារឿងដែលទទួលបានពានរង្វាន់ទាំងអស់
២) Kim Soo Hyun ជាតារាសម្ដែងដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងរយៈពេល ១៣ឆ្នាំ ក្នុងការប្រឡូកវិស័យសិល្បៈរបស់លោក
៣) Kim Soo Hyun ត្រូវបានហ្វឹកហាត់រយៈពេល ៣ខែ ក្នុងផលិកម្ម JYP ពេលធ្វើជាតួសម្តែងក្នុងខ្សែភាពយន្ត Dream High
៤) Kim Soo Hyun មានប្អូនស្រីជីដូនមួយឈ្មោះ Kim Ju Na ដែលធ្លាប់បានចូលប្រកួតកម្មវិធី «101» ហើយបច្ចុប្បន្នជាសមាជិកក្រុមចម្រៀងនារី «The Ark»
៥) Kim Soo Hyun មានទេពកោសល្យក្នុងការច្រៀងយ៉ាងពីរោះដូចជាឪពុករបស់លោក
៦) Kim Soo Hyun ធ្លាប់បានចូលរួមសម្តែងជាមួយតារាល្បីៗតាំងពីប្រឡូកសិល្បៈដំបូងដូចជា Song Joongki, Nam Ji Hyun, Park Boyoung និងតារាសម្តែងល្បីៗជាច្រើនរូបផ្សេងទៀត
៧) Kim Soo Hyun លេងកីឡា Bowling យ៉ាងស្ទាត់ជំនាញ
៨) Kim Soo Hyun ធ្លាប់បានទទួលការវះកាត់មួយនៅឆ្នាំ ២០១០ ពេលនៅហ្វឹកហាត់យោធា
៩) Kim Soo Hyun ធ្លាប់បានចូលរួមសម្តែង MV បទចម្រៀងរបស់ IU មានចំណងជើងថា «Ending Scene»
១០) បច្ចុប្បន្ន Kim Soo Hyun ស្ថិតក្រោមការគ្រប់គ្រងពី agency ថ្មីរួមជាមួយប្អូនជីដូនមួយរបស់លោក ៕