កូនពីរហើយ រស់ សុធាវី នៅតែលេចធ្លោខ្លាំង ក្នុងឈុតកូនក្រមុំបែបបុរាណ
ក្រៅពីពិធីការិនីនៅស្ថានីយទូរទស្សន៍ហង្សមាស ថ្មីៗនេះ រស់ សុធាវី បានលេចមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្មមួយចំនួនផងដែរ ។ ថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីឃើញពិធីការិនីរូបនេះលេចមុខនៅក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ដែលមើលទៅសមសួនស្អាតស្ទើរមិនដឹងថានាងមានកូនពីរនោះទេ ។ នេះជាលើកដំបូងដែល រស់ សុធាវី ស្លៀកឈុតបែបនេះ ក្រោយនាងក្លាយជាម្តាយរបស់កូនៗដល់ទៅពីរនាក់ ។
ធ្លាប់តែឃើញពិធីការិនី រស់ សុធាវី ស្លៀកឈុតបែបទាន់សម័យ តែពេលឃើញពិធីការិនីកូនពីររូបនេះបង្អួតសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណមើលទៅស្អាតប្លែក ជាពិសេសស័ក្តិសមជាមួយនឹងសម្បុរស្រអែមបែបនារីខ្មែររបស់នាង ។ ចុងក្រោយនេះគេសម្គាល់ឃើញ រស់ សុធាវី ចាប់លេចមុខជាបន្តបន្ទាប់នៅក្នុងស្ប៉តពាណិជ្ជកម្ម ។ នាងក៏ជាពិធីការិនីដែលមានឈ្មោះបោះសំឡេងម្នាក់ដែរនៅក្នុងទូរទស្សន៍ហង្សមាស ។
រស់ សុធាវី ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមិនដែលមានរឿងអាស្រូវអ្វីឡើយចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈរហូតដល់នាងរៀបការ និង មានស្វាមីដែលពេលនេះនាងជាអ្នកម្តាយរបស់កូនប្រុសស្រីចំនួនពីរនាក់ ។ ស្វាមីរបស់នាងជាអ្នករស់នៅប្រទេសបារាំង ៕