មិនមែនចេះតែច្រៀងទេ Selena Gomez ធ្លាប់ធ្វើជាអ្នកបញ្ជូលសំឡេង ក្នុងរឿងជាច្រើន
មិនត្រឹមតែមានភាពល្បីល្បាញដោយទេពកោសល្យក្នុងការច្រៀង និង សម្តែងខ្សែភាពយន្តប៉ុណ្ណោះទេ តារាចម្រៀង Selena Gomez ក៏មានសមត្ថភាពមិនធម្មតាក្នុងការបញ្ជូលសំឡេងក្នុងខ្សែភាពយន្តយ៉ាងប៉ិនប្រសប់ផងដែរ ។
ខ្សែភាពយន្ត និង គំនូរជីវចលចំនួន ៧ រឿងមកហើយ ដែល Selena Gomez បានបញ្ជូលសំឡេងជាតួអង្គ ដែលភាគច្រើនសំឡេងរបស់នាងត្រូវបានដាក់នៅក្នុងខ្សែភាពយន្តគំនូរជីវចល និង ភាពយន្តកុមារផងដែរ ។
ខាងក្រោមនេះ គឺជាគំនូរជីវចល និង ភាពយន្តកុមារដែលមានការបញ្ជូលសំឡេងដោយ Selena Gomez ៖
១. រឿងគំនូរជីវចល «Horton Hears a Who! (2008 Movie)» បញ្ជូលសំឡេងជាតួអង្គ Helga
២. រឿងគំនូរជីវចល «Arthur and the Revenge of Maltazard (2011 Movie)» បញ្ជូលសំឡេងជាតួអង្គ Selenia
៣. រឿងគំនូរជីវចល « Arthur 3: The War of the Two Worlds (2011 Movie)» បញ្ជូលសំឡេងជាតួអង្គ Selenia
៤. រឿងគំនូរជីវចល « Hotel Transylvania 2012 Movie)» បញ្ជូលសំឡេងជាតួអង្គ Mavis
៥. រឿងគំនូរជីវចល «Hotel Transylvania 2 (2015 Movie)» បញ្ជូលសំឡេងជាតួអង្គ Mavis
៦. រឿងគំនូរជីវចល « Hotel Transylvania 3: Summer Vacation (2018 Movie)» បញ្ជូលសំឡេងជាតួអង្គ Mavis
៧. រឿងភាពយន្តកុមារ «Dolittle (2020 Movie)» បញ្ជូលសំឡេងតួអង្គសត្វ Giraffe ឈ្មោះ Betsy the Giraffe