តារាប្រុសល្បីៗ ៥ ដួង សុខចិត្តដើរចេញពីប៉ុស្ដិ៍ទូរទស្សន៍ធំៗ ទៅធ្វើជាតារាឯករាជ្យ
នៅក្នុងសង្គមសិល្បៈថៃគេសង្កេតឃើញថា មានតារាប្រុស-ស្រីជាច្រើនចង់ក្លាយជាតារាសម្ដែងជាប់កុងត្រាប្រចាំនៅក្នុងប៉ុស្ដិ៍ទូរទស្សន៍ធំៗ ប៉ុន្ដែងាកទៅមើលតារាប្រុសល្បីៗ ៥ ដួងនេះវិញ បែរជាជ្រើសរើសសម្រេចចិត្តធ្វើជាតារាឯករាជ្យអាចទទួលសម្ដែងនៅប៉ុស្ដិ៍ទូរទស្សន៍ណាក៏បាន បន្ទាប់ពីពួកគេចប់កុងត្រាជាមួយប៉ុស្ដិ៍ទូរទស្សន៍ចាស់ ។
ខាងក្រោមនេះ ជាវត្តមានតារាប្រុសថៃល្បីៗ មានរូបរាងសង្ហា មុខមាត់មានមន្តស្នេហ៍ ៥ ដួង សម្រេចមិនបន្តកុងត្រាជាមួយប៉ុស្ដិ៍ទូរទស្សន៍ធំៗ មកធ្វើជាតារាឯករាជ្យ ៖
១- Ken Phupoom បានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយប៉ុស្ដិ៍លេខ ៣ សុខចិត្តធ្វើជាតារាឯករាជ្យវិញ បន្តឆ្នាំនេះ លោកបានទទួលសម្ដែងរឿងថ្មីជាមួយនៅប៉ុស្ដិ៍ទូរទស្សន៍នេះជាមួយតារាស្រី Ice Preechaya ។
២- Son Yuke ចាកចេញពីប៉ុស្ដិ៍ One31 ក្លាយជាតារាឯករាជ្យ បន្ទាប់ពីកុងត្រាអស់សុពលភាព ។
៣- New Wongsakorn នៅតែទទួលបានប្រជាប្រិយភាពខ្លាំងក្លាពីទស្សនិកជនបន្ទាប់ពីលោកក្លាយខ្លួនទៅជាតារាឯករាជ្យ តាមរយៈខ្សែភាពយន្តជាច្រើនដែលលោកសម្ដែងជាមួយ Ploy Cherman និង ខ្សែភាពយន្តជាច្រើនទៀត ។
៤- Ohm Atshar ធ្វើការជាមួយប៉ុស្ដិ៍លេខ ៣ ថៃដល់ទៅជាង ១៥ ឆ្នាំ តែនៅឆ្នាំ ២០១៨ លោកក៏សម្រេចចិត្តធ្វើជាតារាឯករាជ្យវិញ ។
៥- New Chaiyapol ជ្រើសរើសធ្វើជាតារាឯករាជ្យ មិនស្ថិតក្រោមការគ្រប់គ្រង់របស់ប៉ុស្ដិ៍ទូរទស្សន៍មួយណាឡើយ ក្រោយចប់កុងត្រាជាមួយប៉ុស្ដិ៍លេខ ៣ ថៃ ៕