Connect with us

កម្សាន្ត

មិនធម្មតា រំដួលលិចទឹក បញ្ចេញឈុតថ្មីច្នៃពីបន្លែខ្មែរ មើលទៅទាក់ភ្នែកអស់ទាស់ !

on

Advertisement

ក្រោយ​ស្ងាត់​ក្នុងការ​បញ្ចេញ​ឈុត​ច្នៃប្រឌិត​អស់​មួយរយៈ​មក នៅពេលនេះ​តារា​ហ្វេ​ស​ប៊ុ​ក រំដួល​លិច​ទឹក បាន​បញ្ចេញស្នាដៃ​ថ្មី​របស់ខ្លួន​មួយ​សម្រាប់​ទៀតហើយ ដែល​សា្ន​ដៃ​ថ្មី​នេះ​មាន​លក្ខណៈ​ប្លែក​ជាង​ស្នាដៃ​ដទៃ​មុនៗ ពោលគឺ​នាង​បាន​ជ្រើស​យក​បន្លែ​ខ្មែរ​ស្រស់ៗ​មក​ច្នៃ​ជា​សម្លៀកបំពាក់ មើលទៅ​ពិតជា​ទាក់ទាញ​ណាស់ ។​

​ក្នុងការ​ច្នៃ​ឈុត​ថ្មី​ពី​បន្លែស្រស់ៗ​នេះ រំដួល​លិច​ទឹក បានឱ្យដឹង​តាម​ទំព័រ​សង្គម​ថា នាង​បាន​ចំណាយពេល​ជាច្រើន​ទម្រាំ​ច្នៃ​ចេញ​ជា​រូបរាង​នៃ​ឈុត​ដ៏​ស្រស់ស្អាត និង ទាក់ភ្នែក​មួយ​នេះ​ឡើង ព្រោះ​នាង​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ពី​បន្លែស្រស់ៗ​ក្នុងស្រុក ដែលមាន​ដូចជា ត្រកួន សណ្តែកកួរ ត្រប់ពុតលំញង ម្ទេស សាឡា​ត់ ជាដើម ដើម្បី​រំលេច​ឱ្យ​ឈុត​នេះ​កាន់​តែមាន​ភាព​ប្រណីត ។​

​ឈុត​ថ្មី​នេះ​ដែល​ច្នៃ​ចេញពី​បន្លែស្រស់ៗ​ប្រកបដោយ​ភាព​ទាក់ទាញ និង ប្លែក​ភ្នែក​នេះដែរ បានធ្វើឱ្យ រំដួល​លិច​ទឹក កាន់​តែមាន​ប្រជាប្រិយភាព​ទ្វេដង ។ មិនតែប៉ុណ្ណោះ​នាង​ក៏ត្រូវ​បាន​មហាជន​លើកសរសើរ​យ៉ាងខ្លាំង ពី​គំនិត​ច្នៃប្រឌិត​របស់​នាង ដែល​ពូកែ​រិះរក​អ្វីដែល​ថ្មី និង ប្លែក​ជានិច្ច ដើម្បី​បង្ហាញ​ដល់​មហាជន ពិសេស​ប្រិយមិត្ត​អ្នកគាំទ្រ​ផងដែរ ។​

​គួរឱ្យ​ដឹង​ដែរ​ថា ឈុត​ថ្មី​ច្នៃ​ពី​បន្លែ​ធម្មជាតិ​ក្នុងស្រុក​នេះ ត្រូវបាន រំដួល​លិច​ទឹក គ្រង​ចូលរួម​ក្នុងឱកាស​បើកសម្ពោធ​ភោជនីយ​ដ្ឋា សាន់ ឡាយ របស់​តារា​ប្រុស​សង្ហា​ល្បី​ពីររូប គឺ​លោក ឈួន ពន្លឺ និង នាយ សាន់ កាលពី​ថ្ងៃទី ០៩ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ ។ ចង់ដឹងថា រំដួល​លិច​ទឹក មាន​ភាព​ទាក់ទាញ​កម្រិតណា ជាមួយ​ឈុត​ច្នៃ​ពី​បន្លែ​នោះ សូម​ទស្សនា​រូប​នៅ​ខាងក្រោម​នេះ ៕ សាកល ​(​រូបភាព FB រំដួល​លិច​ទឹក​)

អត្ថបទពេញនិយម

បេ​នី យ៉ាំង បង្អួត សម្រស់​សិច​ស៊ី​នៅ​កោះ​ឋានសួគ៌ ឡើង​កប់ ​!
ផ្ទាំងគំនូរ១ផ្ទាំងរបស់វិចិត្រករញឹក ឌឹម ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ !
ស្ងាត់ៗ វ៉ាន់ ម៉ូ​និ​ច បង្ហាញ​រូបថត​មាន​ផ្ទៃពោះ​ និង ​ផ្ទះ​វីឡា​ដ៏​ស្រស់ស្អាត​ស្វាគមន៍​កូន ទាំងមិនដែលឮរៀបការ !
ប្លែកទៀតហើយ ពិធីដង្ហែសពយកម៉ូតូ២០០គ្រឿងមកដង្ហែ និង រោទិ៍ផ្អើលក្រុងសៀមរាប ជំនួសការចាក់ភ្លេងខ្លងខែក(វីដេអូ)

មតិរបស់អ្នក

Sponsored
Sponsored
Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

គន្លឹះដ៏សាមញ្ញ ៦ យ៉ាង ជួយរក្សាសម្រស់ស្រស់ស្អាត និង មានសុខភាពល្អ

ការវិវឌ្ឍ​ន៍​នៃ​អាយុកាល​គឺជា​ច្បាប់ធម្មជាតិ​ ប៉ុន្តែ​ការធ្វើឱ្យ​សម្រស់ និង​ សុខភាព​មាន​ភាព​កាន់តែ​ប្រសើរឡើង​ទៅតាម​អាយុ​កាលនោះ​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​ត្រូវធ្វើ និង​ អាច​ធ្វើបាន​ ។ ទាំងនេះ​គឺជា​គន្លឹះ​ដ៏​សាមញ្ញ​បំផុត​ដែល​អាចជួយ​យើង​ឱ្យមាន​សុខភាព​ល្អ និង​សម្រស់​ស្រស់ស្អាត​ចាប់តាំងពី​ខាងក្នុង​មក ​។​ ពេលវេលា​កាន់តែ​កន្លងទៅ​ទម្លាប់​នៃ​ការថែរក្សា​ស្បែក​ក៏ត្រូវ​មានការ​ផ្លាស់ប្តូរ​ផងដែរ​ ។ ពេលដែល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ស្បែក​របស់​យើង​ក៏បាន​បង្ហាញ​សញ្ញា​ទៅតាម​នោះ​ផងដែរ​ដូចជា ពណ៌​ស្បែក ភាព​រលោង​នៃ​ស្បែក​ជាដើម​ ។ ​ដូច្នេះហើយ​ការថែរក្សា​ស្បែក​ត្រូវតែ​ធ្វើឡើង​ទៅតាម​មូលដ្ឋាន​ដែល​អាចធ្វើឱ្យ​ស្បែ​កមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង ​មាន​ភាព​ភ្លឺ​ថ្លា​ ។...

អត្ថបទក្រុមហ៊ុន15 hours ago

ចាំអីទៀត SUPER DEAL PROMO !! បង់រំលស់គ្មានការប្រាក់រយៈពេល ១ ឆ្នាំ ក្នុងការជាវគ្រឿងអេឡិចត្រូនិកទំនើបៗរបស់ សាមសុង !

នៅសល់​ត្រឹមតែ ​១៨ ​ថ្ងៃ​ទៀត​ទេ នឹង​ចូលឆ្នាំថ្មី​ហើយ​ ! ដូច​គេ​តែងតែ​និយាយថា ឆ្នាំ​ថ្មី អ្វីៗ​ក៏​ថ្មី​ដែរ ត្រូវ​អត់​ ? ​ដូច្នេះ​បើសិនជា​លោកអ្នក​កំពុងតែ​សំឡឹង​រក​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ដែល​ថ្មី​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ សូម​ក្រឡេក​មក​ចាប់អារម្មណ៍​ពី​កម្មវិធី “Super Deal Promo” ដ៏​អស្ចារ្យ​បំផុត ពី​ក្រុមហ៊ុន​សាម​សុង ​។ ចំណេញ​លើសពី​ចំណេញ ​!...

អត្ថបទក្រុមហ៊ុន16 hours ago

ប្រូម៉ូហ្សិនដ៏ច្រើនសន្ធឹកសន្ធាប់ពី Pepsi អបអរខួប ១២០ ឆ្នាំ នៃការធ្វើប្រតិបត្តិការនៅលើសាកលលោក និង ខួប ៥៥ ឆ្នាំ នៅកម្ពុជា (វីដេអូ)

រាជធានី​ភ្នំពេញ​, អស្ចារ្យ​មែន នៅ​ឆ្នាំ ២០១៨ ​នេះ Pepsi បានរៀបចំ​កម្មវិធី “Pepsi Generations” ដើម្បី​អបអរសាទរ​ភាព​រីក​ចម្រើន និង​ភាពជោគជ័យ​របស់​ភេសជ្ជៈ ​Pepsi ដែលមាន​ការគាំទ្រ​ពី​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​រយៈពេល​ប្រមាណ ១២០ ​ឆ្នាំ​មកនេះ​ ។ Pepsi ភេ​ស​ជ្ជះ​ដែល​តែងតែ​ផ្តល់នូវ​ភាពសប្បាយរីករាយ​ជូន​ដល់​អតិថិជន​ជាពិសេស​មិត្តៗ​យុវវ័យ ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ត្រជាក់​ជាប់ចិត្ត គ្រប់ពេលវេលា​...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា ! ស្វែង សុជាតា លេង​មួយឈុត​នេះ ធ្វើឱ្យ​អ្នកទស្សនា​ព្រឺ​សម្បុរ​គ្រប់គ្នា​តែម្តង (វីដេអូ)

​តារា​សម្តែង​ដ៏​ឆ្នើមអ្នកនាង ស្វែង សុជាតា កំពុងតែ​លេចធ្លោ​យ៉ាងខ្លាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស ​HDTV តាមរយៈ​រឿង​ភាគ​ខ្មែរ «កូន​ពស់​កេងកង» ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ ។​ ​ការសម្តែង​ដ៏​ល្អឥតខ្ចោះ​របស់​តារា​សម្តែង​ជើងចាស់​មួយ​នេះ​បាន​ឆក់យក​ចំណាប់អារម្មណ៍​អ្នកទស្សនាមិន​ស្ទើរ​ទេ​ តាម​រយៈការសម្តែង​នៅក្នុង​រឿង​ភាគ​មួយ​នេះ​ដែល​ត្រូវ​សម្តែង​ទាំង​កម្សត់ ទាំង​កាច ទាំង​តួ​នៅ​ក្មេង រហូតដល់​ចាស់​សក់ស្កូវ ​។ ​ជាក់ស្តែង​ឈុត​ពិ​សេសមួយ​នៅក្នុងភាគ ​១៧ ដែល​បាន​ចាក់ផ្សាយ​កាលពី​យប់មិញ​នេះ គឺ​នាង​ខាំមាត់ ខាំ...

អត្ថបទក្រុមហ៊ុន2 days ago

តោះ!!! ទស្សនាខ្សែភាពយន្តថ្មីចំនួន ៣ ជាភាសាខ្មែរ ដែលចាប់ផ្តើមចាក់បញ្ចាំងនៅលើ iflix កម្ពុជា

រាជធានី​ភ្នំពេញ, ថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ​ ២០១៨ ៖ iflix សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោកសម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ចាប់ពី​ថ្ងៃនេះ​តទៅនឹង​ចាប់ផ្តើម​ចាក់ផ្សាយ​ខ្សែភាពយន្ត​ខ្មែរ​ថ្មីៗចំនួន​បី​នៅលើ ​iflix កម្ពុជា ​។ ឥឡូវនេះអ្នក​អាច​ទស្សនា​ភាពយន្តរឿង «​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​», «​អ្នកនាង​ម្ចាស់​ឡឺ​កឺ​» និង រឿង ​«​ក្រមុំ​សៅកែ​» បាន​ដោយ​សេរី​នៅលើ...

តោះមើល1 month ago

សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)

ប្រិយមិត្ត​ភាគច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់ «​ស្ដេច​ហ្គេម​» ច្បាស់​ដូច​ថ្ងៃ ដែល​បច្ចុប្បន្ន​លោក​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​កំពុងតែ​ល្បី​ខ្លាំង​មែនទែន​ ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​សម្រាប់​ឆ្នាំ ២០១៨ នេះ ។ «​ស្ដេច​ហ្គេម​» មានឈ្មោះ​ពិត​ថា ងួន ស៊ី​ណាត ហៅ​ម៉ាប់ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ ៣៥ ឆ្នាំ​ហើយ ។ ខណៈ​ចូលរួម​ក្នុង​កម្មវិធី «​តោះ​មើល​»...

តោះមើល1 month ago

មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)

កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង​ មុំ សុទ្ធារ៉ា ។ ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ...

តោះមើល2 months ago

ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)

បច្ចុប្បន្ននេះ «​ជំងឺមហារីក​សុដន់​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ។ ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​មួយចំនួន នៅ​ពុំទាន់​បាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​នូវ​ជំងឺ​នេះ​នៅឡើយ ។​ ​ហេតុដូច្នេះ កម្មវិធី «​តោះ​មើល​» នៅក្នុង​សប្ដាហ៍​នេះ​នឹង​បង្ហាញ​ទស្សនីយភាព​មួយ​ថ្មី ដើម្បី​បន្ថែម​ការយល់ដឹង​កាន់តែច្បាស់​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប អំពី​វិធី​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​មុខសញ្ញា​ថា អ្នក​កំពុងមាន «​ជំងឺមហារីក​សុដន់​» ឬ​យ៉ាងណា...

Loading…