Connect with us

កម្សាន្ត

កូនក្មេងឈ្លោះគ្នាក្នុងរឿងតូចតាច ហើយឪពុកម្តាយទាំងសងខាងកាន់ជើងកូនរៀងៗខ្លួន ជាទង្វើល្អដែរឬទេ ?

on

Advertisement

ក្មេងៗ​គឺជា​ចង្កោម​មនុស្ស​ដែល​តែង​ចង់​មានការ​សប្បាយ​ដោយ​ការលេង​ជាមួយគ្នា​ជាធម្មតា និង តាមបែប​ក្មេងៗ​គ្នាឯង ហើយ​នៅពេល​ពួកគេ​លេង​ជាមួយគ្នាមិន​លែង​អី​នឹងមាន​វិវាទ​គ្នា​តិចតួច​លើ​រឿង​តូចតាច​កើតឡើង​ចៀស​មិន​ផុត ប៉ុន្តែ​ពួកគេ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​តាម​និស្ស័យ​ក្មេងៗ​ទូទៅ ។​

​យ៉ាងណា​សម្រាប់​ឪពុកម្តាយ​ទាំងសងខាង​ខ្លះៗ​នា​សម័យថ្មី​នេះ ដែល​ហាក់​មាន​សេចក្តីស្រឡាញ់​ចំពោះ​កូនៗ​ខ្លាំង ថ្នមកូន​ដូច​កែវ ហើយក៏​ទម្រើសកូន​ជ្រុល ត្រូវបាន​គេ​សម្លឹង​ឃើញថា​មាន​ផ្នត់គំនិត​មិនសូវមាន​អធ្យាស្រ័យ​ល្អ​នឹង​គ្នា​ឡើយ ក្រោយ​ឃើញ​សកម្មភាព​កូនតូច​រប​ស់​ខ្លួន​ឈ្លោះ​គ្នា​តិចតួច​ពេល​លេង​ជាមួយគ្នា ដោយ​ការ​កាន់ជើង​កូន​រៀងៗ​ខ្លួន ក្នុង​ហេតុផល​មិន​សម​ទំនង​មួយចំនួន​ទៅវិញ ។ តើ​ទង្វើ​របស់​ឪពុកម្តាយ​សងខាង​ដែលមាន​គំនិត​កាន់ជើង​កូន​រៀងៗ​ខ្លួន​នេះ ត្រឹមត្រូវ​ឬទេ ?

​តាមពិតទៅ ទង្វើ​របស់​ឪពុកម្តាយ​ទាំងសងខាង​ដែលមាន​គំនិត​កាន់ជើង​កូនតូចៗ​របស់ខ្លួន​បែបនេះ​គឺ​មិនមែនជា​ទង្វើ​ល្អ​ឡើយ ព្រោះថា​ទំនាស់​រវាង​ក្មេង និង ក្មេង គឺ​ពុំមែន​ជា​បែបផែន​នៃ​ទំនាស់​របស់​មនុស្ស​ចាស់ និង មនុស្ស​ចាស់​ដែល​ខឹង​គុំកួន​គ្នា ហើយ​ឈាម​ដល់​ថ្នាក់​ស៊ីសាច់ហុតឈាម​គ្នា មើលមុខ​គ្នា​មិន​ចំ​ដែរ ទង្វើ​ដែល​កាន់ជើង​កូន​នោះ​ក៏​ជាការ​យល់​ខុស​របស់​ឪពុកម្តាយ​មួយចំនួន​តូច​ដែល​ស្រឡាញ់​កូន​ខ្លាំង មិន​ចង់ឃើញ​កូន​គេ​លេង​មានប្រៀប​លើ​កូន​ខ្លួន​តែប៉ុណ្ណោះ ។ ​ឪពុកម្តាយ​គ្រប់រូប​ត្រូវ​ដឹងថា កូនតូច​របស់លោក​អ្នក​នៅពេល​បាន​លេង​ជាមួយគ្នា មិន​លែង​អី​តែងតែ​កើតមាន​បញ្ហា​ខ្វែងគំនិត​គ្នា ឈ្លោះទាស់ទែង​គ្នា​ខ្លះៗ ទៅលើ​រឿង​តូចតាច ដូចជា ចែក​របស់របរ​លេង​មិន​ស្មើគ្នា ហើយ​វាយ​ដណ្តើម​គ្នា​ជាធម្មតា​នោះឡើយ គឺ​ចៀស​មិន​ផុត​សម្រាប់​ក្មេងៗ ប៉ុន្តែ​មិនយូរ​មិនឆាប់ ពួកគេ​នឹងត្រូវ​គ្នា​វិញ​ដោយ​ខ្លួនឯង​តាម​និស្ស័យ​ក្មេង​ទូទៅ ។

​ផ្ទុយទៅវិញ​បើសិនជា​ជម្លោះ​ដ៏​សែន​តូច​ដែល​កើតចេញពី​ការលេង​របស់​កូនតូចៗ​ទាំងនោះ ដែល​ឪពុកម្តាយ​ទាំងសងខាង​មិនបាន​ដឹង ស្រាប់តែ​ចូលទៅ​លូកដៃដោយ​ការធ្វើអន្តរាគមន៍​ណាមួយ​គ្មាន​អធ្យាស្រ័យ​ល្អ និង ការយោគយល់​ចំពោះ​គ្នា​នោះ ទោះ​ចង់ ឬ មិន​ចង់ រឿង​ខ្វែងគំនិត​ជម្លោះ​តឹងសរសៃក​ដាក់គ្នាអាច​នឹង​កើតឡើង​បាន​ភ្លាម​រវាង​គ្រួសារ​ទាំងសងខាង ដោយ​ផ្នត់គំនិត​កាន់ជើង​កូន​រៀងៗខ្លួន ដែល​នោះ​គឺ​ពុំមាន​ភាព​ចំណេញ​ទាល់តែសោះ​ចំពោះ​ការ​រាប់អាន​គ្នា ពោលគឺ​បានតែ​ធ្វើឱ្យ​ពួកគេ​មើលមុខ​គ្នា​មិន​ចំ​ទៅ​ថ្ងៃក្រោយ​តែប៉ុណ្ណោះ ។​

​បើតាម​សម្តី​របស់​អ្នកស្រី វ៉ែន កញ្ញា ជា​បុគ្គលិក​គ្រូ​បឋម​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ក៏បាន​លើកឡើង​ដែរ​ថា ទង្វើ​កាន់ជើង​កូន​យកតែ​ត្រូវ​រៀងខ្លួនៗ​នោះ មិនមែនជា​ទង្វើ​ល្អ​របស់​ឪពុកម្តាយ​គ្រប់រូប​ឡើយ ។ អ្នកគ្រូ​បន្ត​លើកឡើង​ទៀតថា វា​គ្មាន​ផលចំណេញ​ឡើយ​ពី​ការ​លូកដៃ​ក្នុង​រឿង​ឈ្លោះ​គ្នា​តិចតួច​របស់​ក្មេងៗ ព្រោះថា​ពួកគេ​មិន​ទៀងទាត់​ឡើយ គឺ​ឈ្លោះ​ថ្ងៃនេះ ស្អែក​ឡើង​ពួកគេ​ក៏​អាច​នឹងត្រូវ​គ្នា​វិញ​តាម​ធម្មតា​របស់​ក្មេង (​សើច​…) ប៉ុន្តែ​បើ​មាន​អន្តរាគមន៍​ពី​ឪពុកម្តាយ ដោយមាន​ការសួរនាំ​ត្រឹមត្រូវ​ដើម្បី​ស្វែងរក​ប្រភព​ជម្លោះ​នោះ​ក៏​ជាការ​ល្អប្រសើរ​មួយ​ដែរ ។​

អ្នកស្រី វ៉ែន កញ្ញា (ខាងស្តាំដៃ) ជា​បុគ្គលិក​គ្រូ​បឋម​សិក្សានៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ

​អ្នកគ្រូ​បាន​បន្ថែមទៀតថា យ៉ាងណា​បើសិន​ជម្លោះ​នោះ​ឈាន​ដល់​កម្រិត​ត្រូវ​ផ្តល់​ការពន្យល់​ណែនាំ ក្នុងនាម​ជា​ឪពុកម្តាយ​ទាំងសងខាង​ដែលមាន​ការយល់ដឹង និង មើលឃើញ​ពី​កំហុស អាចធ្វើ​ការណែនាំ ឬ ពន្យល់​ដល់​កូនៗ​របស់ខ្លួន​បាន​ដោយ​ពាក្យសម្តី​លួង​លោ​ម​ថា កូន​លេង​បែបនេះ​មិនល្អ ឬ កូន​លេង​បែប​នោះ​មិន​ស័ក្តិសម​ទេ ព្រោះ​កូន​ធំ​ជាង ឬ កូនតូច​ជាង ឬមួយ​ថា កូន​ត្រូវ​ចេះ​ចែករំលែក​របស់​គ្នា​លេង​បែបនេះ​បែប​នោះ​ទើប​ជាការ​ល្អប្រសើរ ទាំងនេះ​ទើប​ជា​ទង្វើ​ដ៏​ល្អ​របស់​ឪពុកម្តាយ​ទាំងសងខាង​ត្រូវធ្វើ ៕


អត្ថបទដោយ​៖ សាកល

អត្ថបទពេញនិយម

ស្វែងយល់ចិត្តគ្នាបានបីខែ សុផា លីនដា សម្រេចចិត្តបោះទុនទាំងបេះដូង និង ប្រាក់រួមគ្នាជាមួយគូស្នេហ៍ថ្មី
ឃើញប្រពន្ធមិនសូវសប្បាយចិត្ត! ស្វាមី Sririta នាំនាងទៅលេងសមុទ្រឱ្យស្រឡះមុខចេញ
សម្ដេច ហ៊ុន សែន ឯកភាពជាមួយក្រសួងអប់រំ ឱ្យបើកសាលារៀនដំណាក់កាលទី ១ ខែសីហា នេះហើយ
បុរសផ្ទុកកូវីដ ១៩ ថ្មីទាំង ៩ ករណី ភាគច្រើនមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

​មិនមែន​តែ​ដៃ​ទេ ការសម្អាត​ផ្ទៃមុខ​ក៏​សំខាន់​ណាស់ដែរ​អំឡុង​កូ​វីដ លាង​មិនត្រូវ​អាច​ខូច​មុខ​

តាំងពី​មាន​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ មិន​ត្រឹមតែ​ដៃ​ទេ​ដែល​ទាមទារ​ការលាង​សម្អាត​ឲ្យ​សព្វ​ល្អ ផ្ទៃមុខ​ក៏ត្រូវ​ការ ការសម្អាត​ខ្លាំង​ណាស់ដែរ ។ រាល់ថ្ងៃ អ្នក​ត្រូវ​ពាក់​ម៉ាស​ជាប់​លើ​ផ្ទៃមុខ រាល់​ពេលចេញ​ក្រៅ ឬ​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន បើ​ហ៊ាន​តែ​ប្រហែស មេរោគ​អាច​ទុំ​ជាប់​លើ​មុខ ហើយនឹង​មានឱកាស​ចូល​ដល់​ក្នុង​ខ្លួន​អ្នក​បាន ។ ដូច្នេះហើយ​ទើប​កន្លងមក​យើង​ឃើញ​មានការ​ណែនាំ​ពីរ​របៀប​ពាក់ និង​ដោះ​ម៉ាស​ត្រឹមត្រូវ និង​ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត​ល្អ រាល់ពេល​ដោះ​ម៉ាស​ចេញ​។​ ​ពិតណាស់ បើសិន​មិនបាន​លាងមុខ ឲ្យ​ស្អាត​ល្អ​ទេ...

អត្ថបទក្រុមហ៊ុន6 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន1 week ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន1 week ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន3 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន4 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...