បុរសសង្ហា ៤ រូប ជោគជ័យសល់លុយវាល់លាន ទាំងវ័យមិនទាន់ ៣០ ឆ្នាំផង
ជារឿងគួរឱ្យកោតសរសើរចំពោះតារាសម្ដែងប្រុសថៃ ៤ ដួង ដែលពួកគេកើតមកមានរូបរាងស្រស់សង្ហា មានដុតសិល្បៈពេញខ្លួន ពិសេសមុខមាត់មានមុខស្នេហ៍ ហើយក្នុងចំណោមពួកគេម្នាក់ៗ អាយុមិនទាន់គ្រប់ ៣០ ឆ្នាំ តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញ ជោគជ័យក្នុងអាជីពសិល្បៈទាំងវ័យក្មេង ។ ចង់ដឹងមានអ្នកណាខ្លះ តោះតាមដានខាងក្រោម ៖
១. Nadech អាយុ ២៩ ឆ្នាំ បង្ហាញមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនរឿង ហើយក៏ទទួលបានពានរង្វាន់រាប់ភ្លេចបងដែរ ។
២. James Jirayu ជាឈ្មោះជាបុរសមុខស្រទន់ សម្បូរស្នេហ៍ អាយុ ២៧ ឆ្នាំសោះ ឆក់បានដួងចិត្តទស្សនិកជនច្រើនហូរហ៊ា មិនថាក្នុងស្រុក ឬក្រៅប្រទេស ។
៣. James Ma កំសង្ហាជាកូនសេដ្ឋី តែស្រឡាញ់សិល្បៈ ដើរតាមក្ដីស្រមៃរហូតជោគជ័យទាំងអាយុទើប ២៨ ឆ្នាំ ។
៤. Mik Thongraya បច្ចុប្បន្នអាយុ ២៨ ឆ្នាំ តែបានសម្ដែងតួឯកជាមួយកំពូលតារាស្រីជួរមុខ Aum Patchrapa ធ្វើឱ្យលោកកាន់តែល្បីថែមទៀត ៕