ទោះមានជីវិតជាអភិជន តែក្រោយផ្ទះ Chompoo ដាំបន្លែទុកធ្វើម្ហូបសឹងគ្រប់មុខ
ដូចប្រិយមិត្តបានជ្រាបហើយថា Chompoo Araya ជាកំពូលតារាថៃជួរមុខដ៏ល្បីល្បាញ មិនថាសម្លៀកបំពាក់ កាបូប ស្បែកជើងរបស់នាងពាក់លេងនៅផ្ទះ សុទ្ធតែជាម៉ាកល្បីៗមានតម្លៃរាប់ពាន់ដុល្លារ ហើយជាពិសេសនាងក៏មានសំណាងបានស្វាមីជាសេដ្ឋី មានទ្រព្យសម្បត្តិវាល់លានថែមទៀត ។
ដ្បិតតែ Chompoo មានលុយចាយមិនខ្វះ រស់នៅផ្ទះវីឡាធំស្កឹមស្កៃ ប៉ុន្ដែនៅបរិវេណក្រោមផ្ទះរបស់នាង មានដាំបន្លែ ផ្លែឈើសឹងគ្រប់មុខ ពោលគឺមានតាំងពីល្ហុង ត្រកួន ក្រូចឆ្មារ ផ្សេងៗ បង្រៀនអប់រំកូនៗដោយប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុត ។
ពិសេសកំពូលតារាស្រីរូបនេះ ឧស្សាហ៍ធ្វើម្ហូបញ៉ាំនៅផ្ទះជួបជុំគ្រួសារ បេះបន្លែក្រោយផ្ទះស្រស់ៗ ធម្មជាតិដាំដោយខ្លួនឯងជារឿយៗ មិនគិតតែពីចូលហាងថ្លៃៗបង្អួតមហាជនឱ្យមើលទៅសមនឹងឈ្មោះជាកំពូលតារាលំដាប់ជួរមុខនោះទេ ។ សូមទស្សនាវីដេអូខាងក្រោម ៖
View this post on Instagram