កែវ នីសា អាយុក្បែរ ៤០ ឆ្នាំហើយ តែសម្រស់នៅខ្ញង់គ្មានទាស់
គេថាអាយុគ្រាន់តែជាតួលេខពិតជាត្រឹមត្រូវណាស់ ព្រោះបច្ចុប្បន្ននេះគ្មាននរណាម្នាក់នៅបណ្តោយឱ្យខ្លួនធ្លាក់សម្រស់ ទោរទន់ទៅតាមវ័យនោះឡើយ ហើយបើអ្នកប្រកបអាជីពជាតារាទៀត ក៏រឹតតែមិនបណ្តោយទៀតហើយរឿងសម្រស់នេះ ។
ជាក់ស្តែងតារាសម្តែង និង ជាពីធីការិនី កែវ នីសា ទោះបីស្ថិតក្នុងឈ្មោះជាអ្នកមេម៉ាយ និង មានវ័យជ្រេបន្ដិចក៏ពិតមែន ប៉ុន្តែតារាសម្តែង និង ពិធីការិនីរូបនេះ មិនដែលបណ្តោយខ្លួនឱ្យធ្លាក់សម្រស់នោះទេ ដោយគេឃើញនាងនៅតែមានសម្រស់ស្រស់ស្អាត និង មានការតុបតែងខ្លួនទាន់សម័យ ឃ្យូតគួរឱ្យស្រឡាញ់ មើលទៅមិនដឹងទេថានាងមានវ័យក្បែរ ៤០ ឆ្នាំឡើយ ។
តាមរយៈវ័យក្បែរ ៤០ នេះ អ្នកមេម៉ាយ កែវ នីសា ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានលើកសរសើរមិនដាច់មាត់ថា នាងពូកែថែរក្សាសម្រស់ មិនបណ្តោយឱ្យវ័យមកបង្អាក់ភាពស្រស់ស្អាតរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់អាជីព ។ ភាពនៅតែស្រស់ស្អាត និង ក្មេងជាងវ័យរបស់តារាសម្តែង និង ពិធីការិនី កែវ នីសា នេះដែរ ក៏ត្រូវបានមហាជនអ្នកគាំទ្រមួយចំនួននិយាយចំៗកាលពីកន្លងទៅនេះដែរថា ទំនងជាបានមកដោយការកែកុនបន្ថែមតាមបែបបច្ចេកវិទ្យាទំនើបៗខ្លះហើយ ព្រោះកន្លងមកគេតែងឃើញនាងឡើងចុះទៅប្រទេសថៃញឹក ។
ទោះយ៉ាងណា តារាសម្តែង និង ពិធីការិនី កែវ នីសា នៅតែទទួលបានពាក្យសរសើរច្រើនជាពាក្យរិះគន់ ពីមហាជនអ្នកគាំទ្រ ព្រោះបច្ចុប្បន្ននេះជាយុគសម័យដែលគេត្រូវការស្អាត ដើម្បីលើហុងស៊ុយឱ្យខ្លួន ៕