មុនក្លាយជាកំពូលតារាល្បី ម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ការតស៊ូ ប្រវត្តិការងារលំបាកៗ
ជឿទេ នៅលើលោកនេះ គ្មានអ្វីដែលកើតឡើងដោយចៃដន្យឡើយ វាសុទ្ធសឹងតែកើតចេញពីការប្រឹងប្រែងខិតខំរបស់មនុស្សម្នាក់ៗ ជាក់ស្ដែងដូចជា កំពូលតារាល្បីទាំងនេះ ធ្លាប់ឆ្លងការជីវិតដ៏លំបាកមុនក្លាយខ្លួនជាកំពូលតារាល្បីមានលុយវាល់លាន ។ ចង់ដឹងថា កំពូលតារាល្បីទាំងនេះ ធ្លាប់ឆ្លងកាត់ការងារលំបាកអ្វីខ្លះ តាមដានទាំងអស់គ្នា៖
១. កំពូលតារាសម្ដែង Aum Patcharapa
កាលពីនៅក្មេង នាងធ្លាប់បើកអាជីវកម្មហាងការ៉េមមួយកន្លែង តែដោយសារតែមានរូបសម្រស់ស្រស់ស្អាត និង ភាពប៉ិនប្រសប់លើការរកស៊ីនោះ អាជីវកម្មរបស់នាងក៏ទទួលបានការគាំទ្រ ពីសំណាក់អតិថិជនជាច្រើន។
២. កំពូលតារាចម្រៀង Bird Thongchai
កំពូលតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញបំផុតប្រចាំប្រទេសថៃរូបនេះ មុនពេលដែលរូបលោកប្រឡូកចូលក្នុងវិស័យសិល្បៈ លោកធ្លាប់ធ្វើការជាអ្នកបើកទ្វារឡាននៅក្នុងសណ្ឋាគារ ឬ អាចនិយាយបានថា ជាអ្នកចាំស្វាគមន៍ភ្ញៀវ ប៉ុន្ដែក្រោយមកលោកក៏បានជួបរាប់អានជាមួយអ្នកដឹកនាំរឿងម្នាក់ រហូតមានឱកាសចូលប្រឡូកវិស័យសិល្បៈ ។
៣. តារាស្រីជួរមុខ Bella Ranee
ដោយសារតែគ្រួសារនាងជួបប្រទះនូវវិបិត្តហិរញ្ញវត្ថុ ដូច្នេះតម្រូវឱ្យនាងចេញរកលុយតាំងពីក្មេង និង ធ្លាប់ធ្វើជាអ្នករត់តុនៅក្នុងហាងការ៉េម ។
៤. តារាសម្ដែង Pong Nawat
បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានចូលបម្រើការងារជាមន្ដ្រីរាជការ ប៉ុន្ដែដោយសារតែលោកមានរូបរាងសង្ហាខ្លាំង លោកក៏រំកិលខ្លួនប្រឡូកក្នុងវិស័យសិល្បៈ ។
៥. តារាស្រីរាងតូចច្រឡឹង Cris Horwang
បច្ចុប្បន្ន Cris Horwang ក្ដោបបានឱកាសការងារផ្នែកសិល្បៈយ៉ាងច្រើន ក្នុងនាមជាតារាស្រីជួរមុខមួយរូប ស្រីស្អាតរូបនេះ ក៏ធ្លាប់ឆ្លងការងារជាគ្រូបង្ហាត់រាំ និង DJ ផងដែរ ៕