Connect with us

កម្សាន្ត

ប្រវត្តិ​ ​និង​ ​ភាព​ល្បីល្បាញ​របស់​រាជិនី​សំឡេង​ពេជ្រ​ ​ប៉ែន​ ​រ៉ន​ ​ដែល​គ្រប់គ្នា​កម្រ​បានដឹង​

on

Advertisement

អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​ជា​អតីត​តារា​ខ្មែរ​ដ៏​ពេញនិយម​បំផុត​ក្នុង​ទស​វត្យរ៍​ឆ្នាំ​ ​១៩៦០​ ​និង​ ​១៩៧០​ ​។​ ​អ្នកស្រី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ដើ​មទ​ស្ស​វត្សរ៍​ ​៦០​ ​ហើយ​នៅពេល​ដែល​អ្នកស្រី​ចាប់ដៃ​គូ​ច្រៀង​ជាមួយ​អធិរាជ​សំឡេង​មាស​ ​ស៊ីន​ ​ស៊ីសាមុត​ ​នៅ​ឆ្នាំ​ ​១៩៦៦​ ​កិត្តិស័ព្ទ​របស់​អ្នកស្រី​កាន់តែ​ល្បីល្បាញ​ខ្លាំង​ឡើង​ ​។​ ​កិត្តិស័ព្ទ​ល្បី​របស់​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​មា​នប្រ​ដុំ​ប្រសង​នឹង​អ្នកស្រី​ ​រស់​ ​សេរី​សុទ្ធា​ ​ដែរ​ ​។​ ​គេ​មិនសូវ​បានដឹង​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​អ្នកស្រី​ឡើយ​ ​ប៉ុន្តែ​គេ​ត្រឹមតែ​ដឹង​ថា​អ្នកស្រី​បាន​បាត់ដំណឹងសូន្យឈឹង​នៅក្នុង​របប​ខ្មែរក្រហម​ ​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ពី​ទំព័រ​វី​គី​ភី​ឌា​ ​។​



​បើ​តាម​ការស្រាវជ្រាវ​ដែល​យើង​ដកស្រង់​ចេញ​ទំព័រ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​ឫស្សីស្រុក​ ​និង​ ​ការ​រៀបរាប់​ចងក្រង​ពី​ក្រុមព្រះ​សូ​រិយា​ ​បាន​បង្ហាញថា​ ​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​គឺជា​អ្នក​ខេត្តបាត់ដំបង​ ​ហើយ​កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី​ ​គ្មាន​អ្នកណា​ដែល​ថា​មិន​ស្គាល់​នោះ​ឡើយ​ ​។​ ​ដោយមាន​ថ្គាមខ្លា​ដែល​ជាអំណោយ​ផល​ពី​ធម្មជាតិ​ដ៏​អស្ចារ្យ​នោះ​ ​ធ្វើ​ឱ្យ​សំឡេង​របស់​អ្នកស្រី​ស្រែកច្រៀង​គ្រ​ហ៊ឹម​ពីរោះ​ពន់ពេក​ ​ដូចជា​បទ​ ​«​ជើងមេឃ​ពណ៌ខ្មៅ​»​ ​«​ស្នេហ៍​ក្រោមម្លប់​ជ្រៃ​»​ ​«​ទំនួញ​នាង​កុលាប​»​ ​និង​ ​បទ​«​មន្ថា​មាសបង​»​ ​ជាដើម​.​.​.​ ​បទ​ទាំងនេះ​ពេល​អ្នកស្រី​គ្រ​ហ៊ឹម​គឺ​ក្រអួន​ក្រអៅ​ក្រៃលែង​ ​។​



​ដោយសារ​ថ្គាមខ្លា​នេះឯង​ ​ដែល​នាំ​ឱ្យ​អ្នកស្រី​ស្រែកច្រៀង​មិនដែល​ចេញ​សំឡេង​ខ្មោច​ម្តង​ណា​ឡើយ​ ​។​ ​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​មាន​ស្រុកកំណើត​នៅ​ទីរួមខេត្ត​បាត់ដំបង​ ​(​ម្តុំ​ស្ថានីយ៍​រថភ្លើង​)​ ​ដែល​មាន​ឪពុក​ឈ្មោះ​ ​ប៉ែន​ ​ព្រលូង​ ​ជា​បុគ្គលិក​ស្ថានីយ៍​រថភ្លើង​ ​មាន​តួនាទី​ជា​អ្នក​កាច់​ផ្លូវដែក​ឱ្យ​រថភ្លើង​បត់​ ​និង​ ​មាន​ម្តាយ​អ្នកស្រី​ជា​មេផ្ទះ​ ​។​ ​អ្នកស្រី​មាន​បងប្អូន​បង្កើត​ចំនួន​ ​៥​ ​នាក់​ ​ក្នុង​នោះ​មាន​លោក​ ​ប៉ែន​ ​ស៊ី​ថា​ ​(​ប​)​ ​អ្នក​បញ្ចូល​សំឡេង​កុន​ ​លោក​ ​ប៉ែន​ ​លន់​ ​(​ប​)​ ​អ្នកប្រដាល់​ ​លោក​ ​ប៉ែន​ ​កថា​ថន​(​ប​)​ ​អ្នកប្រដាល់​ ​អ្នកស្រី​ ​ប៉ែន​ ​រ៉ម​ ​(​ស​)​ ​អ្នកចម្រៀង​ ​និង​ ​អ្នកស្រី​ផ្ទាល់​ជាតា​រា​ចម្រៀង​ ​។​



​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​បាន​មកដល់​ទីក្រុង​ភ្នំពេញ​នៅ​អំឡុង​ដើ​មទ.វ​ឆ្នាំ​ ​១៩៦០​ ​(​ឆ្នាំ១៩៦៣​-​៦៤​)​ ​កាលនោះ​អ្នកស្រី​នៅ​ក្រមុំ​ ​ហើយ​មិនទាន់​ក្លាយជា​អ្នកចម្រៀង​នៅឡើយ​ទេ​ ​ប៉ុន្តែ​ពេល​មកដល់​ភ្នំពេញ​អ្នកស្រី​បាន​ចូល​ច្រៀង​ខ្លះ​ៗ​នៅក្នុង​ពិធី​ប្រគំតន្ត្រី​លក់​សំបុត្រ​ ​និង​ ​លេងល្បែង​កម្សាន្ត​ដ៏​ពេញនិយម​មួយ​ឈ្មោះថា​ ​«​កញ្ញា​ធ្លាក់ទឹក​»​ ​។​ ​លុះ​រហូតមកដល់​អំឡុង​ឆ្នាំ​ ​១៩៦៤​ ​ទើប​អ្នកស្រី​បាន​ក្លាយជា​អ្នកចម្រៀង​អាជីព​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អ្នកម្នាង​ ​សៀង​ ​ឌី​ ​អ្នកចម្រៀង​រៀមច្បង​ដែល​ចូល​ប្រឡូក​សិល្បៈ​មុន​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​ទៅទៀត​នោះ​ ​។​

​បទ​ចម្រៀង​ល្បី​ៗ​របស់​អ្នកស្រី​ដំ​បូងៗ​ ​មាន​ដូចជា​បទ​ ​«​រាំ​ទាន់​ខ្លួន​នៅក្មេង​»​ ​ស្នាដៃ​របស់​លោក​ ​ហាស់​ ​សា​ឡន​ ​បទ​ ​«​ស្វា​រាំ​ម៉ុន​ឃីស​»​ ​ស្នាដៃ​របស់​លោក​ ​មែរ​ ​ប៊ុ​ន​ ​បទ​ ​«​តាមកម្ម​ទៅ​កូន​»​ ​(​សំនៀង​កូន​មាស​ម្តាយ​)​ ​ស្នាដៃ​លោក​ ​ស៊ីន​ ​ស៊ីសាមុត​ ​ដែល​ច្រៀង​បញ្ចូល​ក្នុង​រឿង​ ​«​ជាតិ​ស្រ្តី​»​ ​បទ​ ​«​ពុះ​ទ្រូង​»​ ​ស្នាដៃ​កវី​ ​ស្វាយ​ ​សំ​អឿ​ ​និង​ ​បទ​ ​«​ក្តៅ​ថ្ងៃ​មិន​ស្មើ​ក្តៅចិត្ត​»​ ​ស្នាដៃ​លោក​ ​វ៉ោយ​ ​ហូរ​.​.​.​។​ល​។​ ​ហើយ​ក្រោយមក​អ្នកស្រី​ក៏​ត្រូវ​បាន​ក​វី​ល្បី​ៗ​នៅ​ជំនាន់​នោះ​នាំគ្នា​និពន្ធ​ឱ្យ​ច្រៀង​ជាបន្តបន្ទាប់​ដូចជា​លោក​ ​ម៉ា​ ​ឡៅ​ពី​ ​លោក​ ​ញ៉ែម​ ​ផុន​ ​ហៅ​ ​កុក​ ​លោក​ ​ពៅ​ ​ស៊ី​ផូ​ ​និង​ ​លោក​ ​គង្គ​ ​ប៊ុ​ន​ឈឿន​.​.​.​ជាដើម​ ​។​



​ជា​ភ័ព្វវាសនា​អាក្រក់​ដោយសារ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នេះ​ ​អ្នកស្រី​មិនបាន​គេច​រួចពី​ភាព​ខ្លោច​ផ្សារ​សាហាវ​ព្រៃផ្សៃ​ក្នុង​របប​ ​ប៉ុល​ ​ពត​ ​ឡើយ​ ​គឺ​អ្នកស្រី​ត្រូវ​បាន​ទាហាន​ប៉ុល​ ​ពត​ ​សម្លាប់​ជា​មួ​យកូនៗ​ទាំងអស់គ្នា​នៅ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​នៅ​អំឡុង​ឆ្នាំ​ ​១៩៧៦​-​៧៧​ ​។​ ​ដោយ​មុននឹង​សម្លាប់​ពួកវា​បាន​សម្រាត​សម្លៀកបំពាក់​អ្នកស្រី​ចេញពី​ខ្លួន​ទាំងអស់​ ​រួច​ទើប​វាយបំបាក់​ក​ទម្លាក់​រណ្តៅ​ជា​មួ​យកូនៗ​ ​និង​ ​ប្រជាជន​នៅ​តំបន់​នោះ​កប់​រួមគ្នា​តែម្តង​ ​។​ ​យ៉ាងណាក៏ដោយ​ ​«​ទូក​ទៅ​ ​កំពង់​នៅ​»​ ​ដ្បិតតែ​អ្នកស្រី​បាន​លាចាកលោកនេះ​មែន​ ​តែ​កិត្តិស័ព្ទ​អ្នកស្រី​នៅតែ​ដក់ជាប់​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​ខ្មែ​រគ្រប់​ៗ​គ្នា​ ​៕​

អត្ថបទដោយ​៖ សាកល

អត្ថបទពេញនិយម

ពាក្យ «GoodNight» ជាសារចុងក្រោយ របស់នារី និង បុរសវ័យក្មេងនេះ ផុសមុនបញ្ចប់ជីវិតខ្លួនឯងយ៉ាងស្ងៀមស្ងាត់បំផុតដូចគ្នា
ធនាគារជាតិកម្ពុជា ទុកពេល ៣ ខែ ដល់គ្រឹះស្ថានហិរញ្ញវត្ថុប្រមូលលុយ 1$ 2$ 5$ ដឹកជញ្ជូនទៅក្រៅប្រទេស
បន្ទាប់ពីឡៃឡុងសម្អាងការឥលូវ ខាត់ សុឃីម ប្រកាសលក់ផ្ទះឡៃឡុង តម្លៃកន្លះលានដុល្លារ
វ័យ ៤០ ឆ្នាំហើយ កូនធំទន្ទឹមខ្លួនទៀតតែ កែវ ស្រីនាង មិនចាស់សោះ!

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន7 days ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន1 week ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន1 week ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន1 week ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...

អត្ថបទក្រុមហ៊ុន2 weeks ago

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ...

អត្ថបទក្រុមហ៊ុន2 weeks ago

ពេជ្រ សោភា បង្ហាញ​ពីមុខ​ម្ហូប​ងាយៗ ឆ្ងាញ់ៗ សម្រាប់ ចម្អិន​ជាមួយគ្នាក្នុងពេល​នៅផ្ទះ​

​ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិកា ថែម​ទៀតផង​ ។ ប៉ុន្តែការជ្រើសរើស​មុខម្ហូប និង​ គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ថ្ងៃនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

សេវាធានារ៉ាប់រងអាយុជីវិតមានសារសំខាន់ដូចការពាក់ម៉ាស

អ្នកស្រី ផាត់ សុខលាភ បានបង្ហាញចំណាប់អារម្មណ៍ថា «ព្រោះយើងមើលវីរុសកូវីដ-១៩ មិនឃើញ ទើបយើងពាក់ម៉ាសការពារ ដូចគ្នានឹងការទិញសេវាធានារ៉ាប់រងអាយុជីវិត ព្រោះយើងមើលមិនឃើញថាមានអ្វីកើតឡើងនៅថ្ងៃស្អែក» ការរីករាតត្បាតនៃវីរុស កូវីដ-១៩ នៅតែជាក្តីបារម្ភចម្បងរបស់កម្ពុជា ។ ជាក់ស្តែងវីរុសកូវីដ-១៩ ពិតជាបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិត្ត និង បញ្ហាផ្សេងៗ ។ គ្រប់ក្រុមគ្រួសារនៅតែបន្តអនុវត្តវិធានការបង្ការតាមរយៈការពាក់ម៉ាស...