មិននឹកស្មានថា Baifern ចាប់អាជីពមួយនេះ តាំងពីរៀនថ្នាក់ទី ៦
ជាតារាស្រីវ័យក្មេងដ៏ល្បីប្រចាំប្រទេសថៃនាង Baifern កំពុងតែបន្ដភាពល្បីល្បាញ និង នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនរហូតមកតាមរយៈការសម្ដែងជាតួឯកក្នុងខ្សែភាពយន្តល្បីៗជាច្រើន ។
បច្ចុប្បន្ននាងក៏នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿង «Friend zone» និង បានបង្កើនប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀតតាមរយៈសាច់រឿងមួយនេះ ។ ប្រសិនបើអ្នកជាអ្នកដែលគាំទ្រ Baifern អាចមកដឹងរឿងរ៉ាវ ៩ យ៉ាង ដែលអ្នកកម្របានដឹងពីស្រីស្អាតរូបនេះ ៖
១. Baifern Pimchanok កើតនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ១៩៩២
២. នាង Baifern មានកម្ពស់ ១.៦៥ សង់ទីម៉ែត្រ
៣. Baifern ជាកូនកាត់ថៃ-ចិន
៤. តួឯកស្រីរូបនេះ មានប្អូនប្រុសសង្ហាម្នាក់ឈ្មោះ Field Jirathit
៥. Baifern Pimchanok បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Srinakarinwirot ក្នុងដេប៉ាតឺម៉ង់ភាពយន្ដ
៦. អំឡុងពេលរៀនថ្នាក់ទី ៦ នាងបានចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូតស្បែកជើងសិស្ស ក្នុងកម្មវិធីកម្សាន្ដមួយរបស់ប្រទេសថៃ ។
៧. បន្ទាប់ពីពេលនោះមក Baifern ក៏បានចាប់ផ្ដើមថតខ្សែភាពយន្ដខ្លីៗ រឿងកុន និង សម្ដែងជាកាយវិការក្នុងបទចម្រៀងជាបន្តបន្ទាប់ ។
៨. នាងទទួលបានប្រជាប្រិយភាពជាលើកដំបូង តាមរយៈការសម្ដែងជាតួឯកឈ្មោះ «Narm»ជាមួយនឹង Mario Maurer ក្នុងរឿង «The little thing call love» ដែលជារឿងល្បីកក្រើកក្នុងឆ្នាំ ២០១០ ។
៩. បច្ចុប្បន្ន Baifern Pimchanok គឺជាកំពូលតារាសម្ដែងស្រីដែលឈានមុខមួយរូប ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ ក្រោយពីបានសម្ដែងក្នុងរឿង «Lhong Fai», « Bai Mai Tee Plid Plew » និង រឿង «Friend Zone»។