Connect with us

កម្សាន្ត

តារាវ័យក្មេងទាំងនេះ ​មាន​ចំណុច​ពិ​សេ​សរៀងៗ​ខ្លួន កំពុងលេចធ្លោខ្លាំង

on

Advertisement

​ចុងឆ្នាំ​ ​២០១៩​ ​នេះ​ គេ​សង្កេតឃើញ​ថា​មាន​តារា​ស្រី​វ័យក្មេង​ជាច្រើន​កំពុងតែ​វាយលុក​ក្នុង​ទីផ្សារ​សិល្បៈ​យ៉ាង​ខ្លាំង​ ​ដោយសារតែ​មាន​សមត្ថភាព​ ​និង​ ​រូប​សម្រស់​ដ៏​ស្អាត​បាន​ធ្វើឲ្យ​ពូក​គេ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​យុវវ័យ​។​ ​យ៉ាងណាមិញ ​តារា​ស្រី​វ័យក្មេង​ទាំងប៉ុន្មាន​ដួង​នោះ ​ក៏​មាន​នូវ​ចំណុច​ពិ​សេ​សរៀងៗ​ខ្លួន​ទើប​អាច​ឆក់​យក​បេះដូង​របស់​អ្នកគាំទ្រ​យុវវ័យ​ ​និង​ ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​ពី​ទស្សនិកជន​។​ ​ចង់​ដឹង​ថា​មាន​តារា​ស្រី​រូប​ណាខ្លះ​ ​ទស្សនា​រូបភាព​ខាងក្រោម​៖​


​១​-​ជា​ ​ស្រី​នា​
​ស្រី​នា​ ​ជាតា​រា​ស្រី​វ័យក្មេង​ដែល​ប្រិយមិត្ត​យុវវ័យ​បាន​ស្គាល់​តាមរយៈ​វីដេអូ​ ​Make​ ​Up​ ​របស់​នាង​កាលពី​កន្លងទៅ​នេះ​ ​មិន​ត្រឹមតែ​មាន​សម្រស់​យ៉ាង​ស្រស់​ស្អាត​តែ​ប៉ុន​ណោះ​ទេ​ ​ប៉ុន្ដែ​ចំណុច​ពិសេស​របស់​នាង​គឺ​ ​ភាព​វ័យ​ឆ្លាត​ ​និង​ ​សមត្ថភាព​ដ៏​ពូកែ​ប៉ិនប្រសព្វ​ក្នុង​ការ​បង្ហាញ​វិធី​សា​ស្រ្ត​ ​make​ ​up​ ​បែ​បថ្មីៗ​ប្លែក​ៗ​ទើប​ធ្វើឲ្យ​យុវវ័យ​នៅតែ​បន្ត​ការ​គាំទ្រ​ ​និង​ ​ស្រឡាញ់​ចូលចិត្ត​នាង​។​ ​


​២​-​ហុង​ ​ស្រីពេជ្រ​ ​ហៅ​ ​Mina​
​Mina​ ​មាន​សមត្ថភាព​យ៉ាងច្រើន​ដូចជា​ការ​ ​រាំ​​ ​ច្រៀង និង ពូកែនិយាយ​ ​ហើយ​ចំណុច​ពិសេស​ដែល​ធ្វើឲ្យ​នាង​មានការ​គាំទ្រ​ខ្លាំងទៀត​នោះ​គឺ​ ​អ​ត្ត​ចរិត​។ ការពិតណាស់ដែលថា ​អត្តចរិត​ដ៏​ក្រ​មេ​ចក្រ​មើម​ ​និង ​គួរឲ្យ​ស្រឡាញ់ របស់ Mina​ ​នេះ​ហើយ ​ទើប​ធ្វើឲ្យ​យុវវ័យ​ស្រឡាញ់​ ​និង​ ​ចូលចិត្ត​នាង​ខ្លាំង​ ​។​ ​ម៉្យាងទៀត​ ​Minaទទួល​បានការ​គាំទ្រ​ខ្លាំង​ណាស់​មួយ​រយៈ​ចុងក្រោយ​នេះ​តាមរយៈ​បទចម្រៀង​ផ្ទាល់ខ្លួន​ក្រោម​ចំណងជើង​ថា​ ​«​love​ ​tonight​»​។​ ​អ្វី​ដែល​រឹតតែ​ពិសេស​ទៀត​នោះ​មិន​ត្រឹមតែ​មាន​ចរិត​គួរឲ្យ​ស្រឡាញ់​ ​និង​ច្រៀង​បាន​ពិរោះ​តែ​ប៉ុន​ណោះ​ទេ​ ​Mina​ ​ថែមទាំង​មាន​សមត្ថភាព​ពិសេស​ដែល​អាច​រាំ​បាន​យ៉ាង​រស់រវើក​ថែមទៀត​ផង​។​ ​


​៣​-​Stella​
​Stella​ ​តារា​ស្រី​កូនកាត់​រូប​នេះ​កំពុងតែ​ផ្ទុះ​រឿង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​ខ្លាំង​ ​ព្រមជាមួយទេពកោសល្យនៃការសម្ដែង។ជាក់ស្ដែង ក្រោយពី​បាន​សម្ដែង​ជា​តួឯកស្រី​ក្នុង​បទ​ ​«​មនុស្ស​អរូប​»​ ​ដែល​ជា​បទ​ដ៏​ល្បី​នៅ​ចុងឆ្នាំ​ ​២០១៩នេះ​ នាង​ត្រូវ​បាន​មហាជន​សរសើរ​ជាបន្តបន្ទាប់​ទៅ​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​ ​និង​ ​លេចធ្លោ​មួយ​នេះ​មិន​ចេះ​ចប់​។​ ​


​៤​-​Su​ ​Chin​
​រូប​សម្រស់​ឃ្យូដៗ​ដ៏​គួ​ឲ្យ​ស្រឡាញ់​របស់​ ​Sun​ ​chin​ ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​យុវវ័យ​ជាច្រើន​មិនចំហរមាត់​មិនសរសើរ​មិនបាន​។​ ​តារា​ស្រី​វ័យក្មេង​រូប​ នាង​ត្រូវ​បាន​អ្នកគាំទ្រ​ចាប់ផ្ដើម​ស្គាល់​នាង​តាមរយៈបទ​ ​«​ព្រងើយ​»​ ​ដែល​ជា​បទ​ល្បី​មួយ​ប្រចាំឆ្នាំ២០១៩នេះ​ ​។​ ​


​៥​-​Sura​
​តារា​ស្រី​ល្បី​ថា ​មាន​រូប​សម្រស់​យ៉ាង​ស្រស់​បែប​កូរ៉េ​ ​និង​ ​មានសាច់​ស្អាត​រូប​នេះ​ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​យុវវ័យ​មិនចាញ់​តារា​ស្រី​ដ៏​ទៃ​ទៀត​ដែរ​ ​នាង​តែងតែ​លេច​មុ​ខ​ក្នុង​ស៉្ប​ត​ពាណិជ្ជកម្ម​ល្បីខាងផ្នែកសម្រស់​ ​ហើយក៏​ជាតា​រា​ស្រី​ដែលលេចធ្លោ​មួយ​រូប​នៅ​តាម​បណ្ដាញ​សង្គម​ ​IG​ ​ដែរ​។​ ​


អត្ថបទដោយ​៖ VouchHor

អត្ថបទពេញនិយម

រាល់ដងសែនជំនាងផ្ទះមុន ឬកុងម៉ាមុន? ដល់តែបានស្ដាប់គ្រូចិនសែប្រាប់ ទើបដឹងថាអ្នកខ្លះសែនខុសក្បួនសុទ្ធ
មិននឹកស្មាន និស្សិតពេទ្យមុនត្រូវគេបាញ់សម្លាប់ ជនសង្ស័យឆាតជេរនាង សុទ្ធតែមីចង្រៃ
ក្រោយឆ្កែសំណព្វត្រូវគេទាក់ធ្វើម្ហូប បន្សល់ទុកកូននៅឱ្យរញង់ ខេមរៈ សិរីមន្ត អំពាវនាវរឿងនេះយ៉ាងកម្សត់ (វីដេអូ)
អាំ ផាត់ឆារ៉ាផា ពាក់មាសតម្លៃដល់ទៅ ៩៩ លានបាត ផ្អើលមហាជន

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន17 hours ago

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ​អ៊ិ​ច​ឆេង (CDX) បានទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​សំខាន់ៗ​ជាច្រើន​រយ​នាក់​នៅក្នុង​កម្មវិធីជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន ដោយ​ភាពកក់ក្ដៅ​ និង ​រួសរាយ​រាក់ទាក់​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង (CDX) បានរៀបចំ​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា​ក្រោម​ប្រធានបទ​“Green Oasis”​ដោយបាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់ៗ​រាប់រយ​នាក់​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​។​ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​របស់​ក្រុមហ៊ុន​និង​បុគ្គលិក​ឆ្នើម ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ពួកគាត់​។ ចំនុច​កាន់តែ​សំខាន់​នៃ​ការជោគជ័យ​ក្នុង​ឆ្នាំ ២០១៩​នោះ​គឺ​ក្រុមហ៊ុន​បានបញ្ចប់​សិក្ខាសាលា​របស់ខ្លួន​តាម​ការគ្រោងទុក​ដែល​បានធ្វើ​នៅ​ទូទាំង​២៥ ខេត្ត​/​ក្រុង​ក្នុងប្រទេស​កម្ពុជា​ដោយបាន​ផ្តល់នូវ​ការអប់រំ​និង​លើកស្ទួយ​ចំណេះដឹង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​នៅក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ ។​ ​ក្រៅពី​ទទួលបាន​ជោគជ័យ​ដែល​គួរអោយកត់សម្គាល់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏បាន​ជ្រើស​រើសយក​ប្រធានបទ​“Green Oasis ”...

អត្ថបទក្រុមហ៊ុន2 days ago

រា​ជនី​ក្រមា មាន សូ​នី​តា ចូលរួម​គាំទ្រ​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម​ ឧបត្ថម្ភ​ធំ​ដោយ​សុ​វណ្ណា​ភូមិ​ឡាយ​ហ្វ៍​

​ទិវា​រត់ប្រណាំង​ស្ត្រី ចម្ងាយ ១០​គ​.​ម ឧបត្ថម្ភ​ធំ​ដោយ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​ ឬ Women Run 10K (powered by Sovannaphum Life) ​ជា​ព្រឹត្តិការណ៍​រត់​សម្រាប់​ស្ត្រី​ថ្នាក់ជាតិ​ធំជាងគេ​ និង ​ដំបូងបង្អស់​ដែល​សាធារណជន​បាន​ជ្រាប​តាមរយៈ​សន្និសីទកាសែត​ចុះផ្សាយ​ដោយ​បណ្តា​ព័ត៌មាន​ក្នុងស្រុក​ល្បីៗ​កាលពី​ថ្ងៃទី​កាលពី​ថ្ងៃទី​១៣ ​មករា ​២០២០​ ។​...

អត្ថបទក្រុមហ៊ុន2 days ago

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រុមហ៊ុន Huawei​ ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G

​នៅ​រសៀល​ថ្ងៃទី ​២១ ខែមករា ឆ្នាំ​ ២០២០ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) និង​ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT និង​ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G នៅឯ​ទីស្តីការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ។​ ឯកឧត្តម ​សុខ ពុទ្ធិ​វុ​ធ...

អត្ថបទក្រុមហ៊ុន2 days ago

សាកល្បងប្រើវិធីប្រឡាក់ឆ្អឹងជំនីជ្រូកខាងក្រោមម្តងមើល៍! ស្រួយ ឈ្ងុយ និងមានជាតិទៀត ញ៉ាំជាមួយបាយក្តៅៗរឹតតែឆ្ងាញ់

ការ​ញុំា​បាយ​ជុំគ្នា​រាល់ថ្ងៃ​ ​គឺជា​គន្លឹះ​នៃ​សុភមង្គល​ក្នុង​គ្រួសារ​ ​ហើយក៏​ជួយ​ឲ្យ​សមាជិក​គ្រួសារ​រក្សា​បាន​នូវ​សុខភាព​ល្អ​ផង​ដែរ​។​ ​​«​ធ្វើ​ម្ហូប​ញុំា​ដោយ​ផ្ទាល់ដៃ​ខ្លួនឯង​ ​ក្រៅពី​អាច​សន្សំសំចៃ​បាន​ច្រើន​ ​វា​ក៏​មាន​សុវត្ថិភាព​ ​ល្អ​ចំពោះ​សុខភាព​ ​ព្រោះ​យើង​អាច​រើស​យក​ត្រី​ ​សាច់​ ​និង​គ្រឿង​ទេ​សល្អៗ​ ​មក​ធ្វើម្ហូប​ឲ្យ​ក្រុម​គ្រួ​សា​រយើងញុំា​»​ ​។​ ​នេះ​ជា​សម្ដី​របស់​អ្នកម្ដាយ​កូនស្រី​ ​២​ ​នាក់​ ​វ័យ​ ​៣២ឆ្នាំ​ ​ឈ្មោះ​ ​ពុទ្ធា​រី​ ​ដែល​បាន​អះអាង​ថា​ទោះ​មមាញឹក​ខ្លាំង​យ៉ាងណាក៏ដោយ​...

អត្ថបទក្រុមហ៊ុន3 days ago

​ក្រុមហ៊ុន Bangkok Airways និង Central Department Store បង្ហាញពីយុទ្ធនាការ​ «Fly, Meet, Shop» ដើម្បីដំណើរកម្សាន្តកាន់តែរីករាយ

ការប្រជុំ​សន្និបាត​របស់​ប្រទេស​ថៃ និង​ការិយាល័យ​តាំងពិព៍រណ៍​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើ​ការណែនាំ​អោយ​ស្គាល់​កម្ម​​វិធី​យុទ្ធនាការ​មួយ “Fly, Meet, Shop” ដែល​មានន័យថា “​ធ្វើដំណើរ​តាម​យន្តហោះ ជួបជុំគ្នា និង​ទិញ​ទំនិញ​”​សំរាប់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ដូច​ជាង កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​...

អត្ថបទក្រុមហ៊ុន3 days ago

កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុណខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយ

ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី ១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និង អស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី ២ នេះ ។ កម្មវិធីនេះបានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅ ទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម...

អត្ថបទក្រុមហ៊ុន3 days ago

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថលបាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។​ ការបញ្ចប់នេះបានធ្វើឲ្យ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និង ដំបូងគេបង្អស់ ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើត​ឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកលក់បាយស្រូបដ៏ល្បីមួយ ដាច់ចិត្តទំលាយអាថ៌កំបាំងប្រឡាក់សាច់របស់ខ្លួន ចង់ដឹងសូមទស្សនាទាំងអស់គ្នា!

ល្បី​ឆ្ងាញ់​មិនចាញ់​ភោជនីយ​ដ្ឋាន​ធំៗ​ ​ហាងបាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០២​ ​យីហោ​ឈ្មោះថា​ ​«​ស្រី​តូច​ ​នាងពៅ​»​ ​លក់ដាច់​ខ្លាំង​ណាស់​ ​ស្ទើរ​រាល់ថ្ងៃ​ ​គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម​ ​មាន​ភ្ញៀវ​ចូ​លពេញៗ​ភ្លែត​ ​ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់មាត់​ខ្លាំង​ ​ពិសេស​ ​គឺ​ ​បាយ​សាច់​ជ្រូក​អាំង ​។​ ​ ​ ​មិន​ខ្លាច​គេឯង​លួច​រូបមន្ត​ ​ថ្ងៃនេះ​...

អត្ថបទក្រុមហ៊ុន4 days ago

ពិតជា​សម្បើម​មែន​!​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី​ ​២​ ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​តែម្តង​បន្ទាប់ពី​អគ្គនាយក​ស្រា​បៀរ​កម្ពុជា​ ​បាន​ប្រគល់​រង្វាន់​ឡាន​នេះ​ដល់​អ្នក​ទី​ ​១​ ​ចប់​ក្តៅ​ៗ​ ​

​ភ្នំពេញ​៖​ ​មហាជន​ប្រាកដជា​ច្រណែន​ខ្លាំង​ណាស់​ហើយ​មើលទៅ​ជាមួយ​ព័ត៌មាន​អំពី​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី២​ ​កាលពី​ម្សិល​ម៉ិញ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​ ​តែម្តង​ ​បន្ទាប់ពី​លោក​អគ្គ​នាយក្រុម​ហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​លោ​ក​ឧក​ញ្ញ៉ា​ ​ភី​ធើរ​ ​លាង​ ​បាន​ ​ប្រគល់​ដោយ​ផ្ទាល់ដៃ​នូវ​រថយន្ត​ទំនើប​សេរ៊ី​ចុងក្រោយ​នេះ​ទៅដល់​ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត​ ​រួចរាល់​កាលពី​ល្ងាចមិញ​នោះ​។​ ​ ​លោក​អគ្គនាយក​បាន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​សូម​ចូលរួម​អប​អ​រសាទ​ដល់​លោក​...

អត្ថបទក្រុមហ៊ុន4 days ago

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​...