Connect with us

MTMI2019

បង្ហាញ​សម្រស់​ជា​ផ្លូវការ​បវរកញ្ញា​ទាំង​ ​៣០​ ​រូប​ ​ក្នុង​ព្រឹត្តិការ​ប្រកួត​សម្រស់​ ​«​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ ​២០១៩​»​ ​

on

Advertisement

​ព្រឹត្តិ​ការណ៍​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ ​(​Miss​ ​Tourism​ ​Metropolitan​)​ ​បាន​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​ម្តង​ទៀតហើយ​ ​ដែល​នេះ​ជា​ការ​ប្រារព្ធ​ឡើងលើ​ក​ទី​ ​១៣​ ​ឆ្នាំ​ ​និង​ ​ជា​លើក​ទី​ ​២​ ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ ​។​



​វត្តមាន​កញ្ញាឯក​ដែល​ចូលរួម​ក្នុង​ក្នុង​ព្រឹត្តិការ​ដ៏​ធំ​នា​ឆ្នាំ​ ​២០១៩​ ​នេះ​មាន​ចំនួន​ ​៣០​ ​រូប​ ​មក​ពី​ ​៣០​ ​ប្រទេស​ផ្សេងគ្នា​ជុំវិញ​ពិភពលោក​ ​ដោយ​កញ្ញាឯក​ទាំងអស់​នឹង​ប្រកួតប្រជែង​គ្នា​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ ​ណា​ហ្គាវើលដ៍​ ​ហើយ​សម្រាប់​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រារព្ធ​ធ្វើ​នៅ​សាល​មហោស្រព​ ​NABA​ ​ណា​ហ្គាវើលដ៍​ទី​ ​២​ ​នា​ថ្ងៃទី​ ​១៤​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​។​



​ស្របគ្នា​នេះ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​ម្ចាស់ផ្ទះ​លើក​ទី​ ​២​ ​នៃ​ព្រឹត្តិការ​នេះ​ ​កាលពី​ថ្ងៃទី​ ​០៣​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងទៅ​ ​មានការ​រៀបចំ​សន្និ​សីត​សារព័ត៌មាន​មួយ​ដើម្បី​បើក​ដំណើរការ​កម្មវិធី​ ​និង​ ​បង្ហាញ​វត្តមាន​បេក្ខភាព​បវរកញ្ញា​ទាំង​ ​៣០​ ​រូប​ ​ដែល​មក​ពី​បណ្តា​ប្រទេស​នានា​ជា​ផ្លូវការ​ ​ក្រោម​ការចូលរួម​ពី​ស្ថាបនិក​នៃ​កម្មវិធី​ ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ ​(​Miss​ ​Tourism​ ​Metropolitan​)​ ​គឺ​លោក​ ​Tan​ ​Sri​ ​Datuuk​ ​Danny​ ​Ooi​ ​និង​ ​ម្ចាស់​ជ័យលាភី​ឆ្នាំ​ចាស់​ ​។​ ​បញ្ជាក់​ ​ម្សិលមិញ​នេះ​មាន​វត្តមាន​បេក្ខភាព​តែ​ ​២៥​ ​រូប​ប៉ុណ្ណោះ​ ​ដោយ​ ​៥​ ​រូប​ផ្សេងទៀត​កំពុង​ធ្វើដំណើរ​មកកាន់​កម្ពុជា​ ​។​



​ដោយឡែក​សម្រាប់​ការ​បង្ហាញខ្លួន​ជា​ផ្លូវការ​របស់​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ទាំងអស់​កាលពី​ម្សិលមិញ​នោះ​ ​ពិតជា​បង្ក​ការចាប់អារម្មណ៍​ ​និង​ ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មហាជន​ ​ដោយសារ​រូប​សម្រស់​ស្រស់​ស្អាត​ ​និង​ ​ប្លែក​ៗ​គ្នា​របស់​ពួក​នាង​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​សមត្ថភាព​ ​ដែល​បវរកញ្ញា​ទាំងអស់​នឹង​យក​មក​ប្រជែង​គ្នា​ដើម្បី​គ្រង​មកុដ​ពី​កម្មវិធី​ ​។​



​ជាមួយគ្នា​នោះ​ ​បើ​ងាក​មក​កញ្ញា​ ​ប៉ូ​គី​ម​ថេង​ ​សុធី​តា​ ​ដែល​ជា​បេក្ខនារី​តំណាង​ប្រទេស​កម្ពុជា​ ​ក៏​មិនធម្មតា​ដែរ​ទាំង​រូប​សម្រស់​ ​និង​ ​សមត្ថភាព​ ​ដោយតាម​រយៈ​បទ​សម្ភាស​កញ្ញា​បានឱ្យ​ដឹង​ថា​ ​កញ្ញា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចូលរួម​ប្រកួត​ ​មិនថា​ឈុត​ដើរ​បង្ហាញ​ ​ឈុត​តំណាង​ជាតិ​ ​និង​ ​ចំណេះ​ដឹង​ផ្សេង​ៗ​ឡើយ​ ​ដោយ​កញ្ញា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ដើម្បី​ដណ្ដើម​មកុដ​ពី​ព្រឹត្តិ​ការណ៍​ ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ ​(​Miss​ ​Tourism​ ​Metropolitan​ ​International​)​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​។​



​ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​រួម​ខ្លះ​ៗ​ពី​សន្និ​សីត​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ​០៣​ ​ខែធ្នូ​កន្លងទៅ​ ​ជាមួយ​ការ​បង្ហាញ​ពី​រូប​សម្រស់​កញ្ញ​ឯក​ទាំងអស់​ដែល​មាន​វត្តមាន​ ​៖

អត្ថបទដោយ​៖ សាកល

អត្ថបទពេញនិយម

ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តញ៉ាំហឹរ បណ្ដាលឱ្យកើតជំងឺភ្លេចភ្លាំង មីងមាំងៗ
អបអរសាទរ! ទីបំផុតតារាចម្រៀង សួស វីសា មានផ្ទៃពោះហើយ
លើកទី ១ ពេជ្រ សូលីកា បង្អួតក្បាលពោះខ្ទាតធំជាងមុនខ្លាំង

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

ទិញ​ឈ្នះ​ៗ ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51&A71 ឈ្នះ​ដំណើរ​កម្សាន្តទស្សនា​ការប្រគំ​តន្ត្រី​អន្តរជាតិ K-POP និង ​រង្វាន់​អស្ចារ្យ​យ៉ាងច្រើន​

(​ភ្នំពេញ​) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ មកដល់ពេលនេះ​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ត្រកូល Galaxy A51&A71 បាន​រកឃើញ​អ្នកឈ្នះ​ប្រចាំ​ស​ប្តា​ហ៏​ទី​1 រួចមកហើយ ដូ​ច្នេះ​អតិថិជន​ទាំងអស់​នៅតែមាន​ឱកាស​ឈ្នះ​មហា​រង្វាន់​យ៉ាង​អស្ចារ្យ​នេះ​ពី​សាម​សុង​រហូតដល់​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ ។​ ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងអស់នេះ​រួមមាន​៖ ១.​ដំណើរ​កម្សាន្ត​ទៅ​ទស្សនាកា​ប្រគំតន្ត្រី...

អត្ថបទក្រុមហ៊ុន5 days ago

ទម្លាយ​ឆាកជីវិត​ខ្លះៗ​របស់​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ទម្រាំ​ក្លាយជា​ម្ចាស់​ហាង «​តែ​ទឹកដោះគោ Ancha Taiwan Milk Tea» (វីដេអូ)

​ទេពកោសល្យ និង ភាពស្រស់ស្អាត​គឺជា​ពាក្យ​ដែល​គួរឱ្យ​ស្រឡាញ់​សម្រាប់​នារី​ម្នាក់ៗ​។ ភាពស្រស់ស្អាត​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ត្រូវតែ​ពូកែ​ថែមទៀត ។ ពេលនេះ​យើង​នឹង​ណែនាំ​ស្ត្រី​ឆ្នើម​មួយរូប​ឈ្មោះ ViVi Do ដែលជា​ម្ចាស់​ហាង​តែ​ទឹកដោះគោ Ancha Taiwan Milk Tea ហើយ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ភេសជ្ជៈ​ម៉ាក​នេះ ប្រាកដជា​ស្គាល់​គាត់​ច្បាស់ ។​ ViVi Do បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត...

អត្ថបទក្រុមហ៊ុន6 days ago

ក្រុមហ៊ុន Yes Seatel បាននាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ចុងក្រោយមកដល់កម្ពុជាហើយ!

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ...

អត្ថបទក្រុមហ៊ុន7 days ago

តោះ​! ​មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020 (វីដេអូ)

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ​ដោយសារ​ភាព​ធ​ន់ រឹងមាំ និង ​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ​រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយ​ភាពមិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​នៅក្រៅ​ប្រទេស​ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។ យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។ សម្រាប់​ឆ្នាំ...

អត្ថបទក្រុមហ៊ុន1 week ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...

អត្ថបទក្រុមហ៊ុន2 weeks ago

​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

​គណៈកម្មាធិការ​ជាតិ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ និង​ ការយកចិត្តទុកដាក់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​មកដល់​សព្វថ្ងៃ​ ។ ​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២០​ នេះ កម្មវិធី​បរិច្ចាគ​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រលាញ់ ក្រោម​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សមាសភាព​ថ្នាក់ដឹកនាំ លោកជំទាវ មឹន...

អត្ថបទក្រុមហ៊ុន2 weeks ago

កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+​ អា​ចក​ម្ម៉​ង់​បាននៅថ្ងៃនេះ​ហើយ​!!!

(​ភ្នំពេញ​) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជា​រហ័ស​ទាន់​ចិត្ត​មែន​! បន្ទាប់ពី​ការដាក់​បង្ហាញ​រូបរាង​កាលពី​ម្សិលមិញ​រួចមក​ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង ក៏បាន​បំពេញ​តាម​សំណូមពរ​ដោយ​ប្រញាប់ប្រញាល់​បើក​ឱ្យ​អតិថិជន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា និង ​ច្រើន​លើសលុប​ក្នុងប្រទេស​កម្ពុជា​យើង​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន​បាន (Pre-Order) ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹង​ការ​ថែម​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន ​៖...

អត្ថបទក្រុមហ៊ុន2 weeks ago

Nokia​ ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស ទិញ Nokia 2.3, 6.2 និង 7.2 ថ្ងៃនេះ នឹង​ទទួលបាន​កាដូ​ពិសេស​

HMD Global គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​យីហោ​ម៉ាក​Nokia​ដែលជា​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ទើបតែ​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប​ចុងក្រោយ 3 ម៉ូ​ដែល​លើ​ទីផ្សារ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន ពិសេស​យុវវ័យ គឺ​ម៉ូ​ដែល​Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Android​ ។​ ​ដោយឡែក​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ Nokia បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​អតិថិជន​ទាំងអស់​ដោយ​គ្រាន់តែ​ជាវ​ទូរស័ព្ទ...