៤៥ ឆ្នាំហើយ តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅតែស្រស់សង្ហាមិនធម្មតា
កំពូលតារាចម្រៀងល្បីឈ្មោះជាងពីរទសវត្សរ៍លោក ព្រាប សុវត្ថិ នៅតែស្ថិតក្នុងលំដាប់កំពូលតារាចម្រៀងក្នុងស្រុកដដែល បើទោះបីពេលនេះលោកមានវ័យជ្រេបន្តិចទៅហើយក្តី ។ លោកចាប់ផ្ដើមប្រឡូកវិស័យសិល្បៈ និងច្រៀងក្នុងផលិតកម្មរស្មីហង្សមាស ចាប់ពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ បច្ចុប្បន្ន ម្ចាស់បទ «សង្សារមួយខែ ពីរខែ» រូបនេះ មានអាយុ ៤៥ ឆ្នាំ ប៉ុន្ដែទស្សនិកជនមួយចំនួន អាចនឹងមិននឹកស្មានដល់ ក៏ព្រោះតែរូបសម្រស់របស់លោក ហាក់មិនប្រែប្រួលសោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពបង្ហាញពីស្ទីលនៃការតុបតែងខ្លួនរបស់លោក។ ចង់ដឹងថា កំពូលតារាចម្រៀងរូបនេះ នៅតែស្រស់សង្ហាកម្រិតណា ទស្សនាទាំងអស់គ្នា៖