Connect with us

កម្សាន្ត

តារា​ស្រី​ថៃ​ ​៧​ ​ដួង​ ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ ​២០១៩​ ​ក្រោយ​សម្តែង​​រឿង​ល្បី​ៗ​ទាំងនេះ​

on

Advertisement

​ដោយសារតែ​រូបសម្រស់​បូករួម​ទាំង​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​ ​តារា​ស្រី​ថៃ​ទាំង​ ​៧​ ​ដួង​នេះ​ ​បាន​ធ្វើឲ្យ​ខ្សែភាពយន្ដ​របស់​ពួកគេ​ដែល​បាន​ចូលរួម​សម្តែង​ក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ទស្សនិកជន​ ​។​ ​ចង់​ដឹង​ទេ​ថា​តារា​ស្រី​ទាំង​ ​៧​ ​ដួង​នោះ​ជា​អ្នកណា​ ​តោះ​មក​មើល​ទាំងអស់គ្នា​ ​៖​

១​-​ ​តារា​សម្តែង​ ​Yaya​ ​Urassaya
​ក្រោយពី​បាន​ដើរតួ​អង្គ​ក្នុង​រឿង​ ​«​ផ្កា​សា​ឡង​»​ ​ដែល​មាន​ចរិត​លក្ខ​ណៈ​ប្លែក​ៗ​គ្នា​រហូតដល់​ទៅ​ ​៦​ ​តួអង្គ​នោះ​ ​បាន​ធ្វើ​ឱ្យ​ប្រជាប្រិយ​ភាព​របស់​ ​YaYa​ ​កើនឡើង​យ៉ាង​ខ្លាំង​ ​ហើយ​នាង​ក៏​ទទួល​បានការ​កោតសរសើរ​ផង​ដែរ​ខណៈ​សម្តែង​ក្នុង​រឿង​នោះ​ ​។​



​២​-​ ​តារា​សម្តែង​ ​Bella​ ​Ranee​
​ងាកមើល​តារា​ស្រី​ ​Bella​ ​Ranee​ ​វិញ​ ​ក្រោយពី​បាន​បង្ហាញ​សមត្ថភាព​ជាថ្មី​តាមរយៈ​ការសម្ដែង​រឿង​ ​«​អន្លង់​កម្ម​»​ ​ឃើញថា​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រិយមិត្ត​ ​មិនចាញ់​ពេល​ដែល​នាង​ចូលរួម​សម្តែង​រឿង​ ​«បុព្វេ​សន្និវាស»​ ​នោះ​ប៉ុន្មាន​ឡើយ​ ​ហើយ​តាមរយៈ​ខ្សែរឿងថ្មី​នេះ​ ​ក៏បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​នាង​កាន់តែ​ល្បីល្បាញ​ថែមមួយ​កម្រិត​ទៀត​ ​។​



៣​-​ ​តារា​សម្តែង​ ​Kimberley​
​សម្រាប់​តារា​សម្តែង​ ​Kimberley​ ​ក៏​មិន​ខុសពី​តារា​ស្រី​ខាងលើ​ដែរ​ ​ក្រោយពី​សម្តែង​ជាលើកដំបូង​នៅក្នុង​សាច់រឿង​បែប​កំប្លែង​ ​«​គ្រូពេទ្យ​ថង់​ឯក​»​ ​ដែល​ចាប់ដៃ​គូ​ជាមួយ​តារា​ប្រុស​សង្ហា​ ​Mario​ ​ក៏បាន​ធ្វើ​ឱ្យ​ប្រជាប្រិយ​ភាព​នាង​កាន់តែ​ឡើង​ខ្ពស់​ ​និង​ ​លេចធ្លោ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​។​



​៤​-​ ​តារា​សម្តែង​ ​Min​ ​Pechaya​
​ចំពោះ​តារា​ស្រី​ ​Min​ ​Pechaya​ ​បន្ទាប់ពី​បាន​ដើរតួ​ជា​កូនភ្លោះ​នៅក្នុង​រឿង​ ​«​Song​ ​Naree​»​ ​ក៏បាន​ធ្វើ​ប្រជាប្រិយ​ភាព​នាង​កើន​យ៉ាង​ឆាប់​រហ​ស​ផង​ដែរ​ ​ដោយ​ទស្សនិកជន​​ពេញចិត្ត​ចរិត​នៃ​ការសម្ដែង​របស់​នាង​យ៉ាង​ខ្លាំង​តាមរយៈ​សាច់រឿង​នោះ​ ​។​



៥​-​ ​តារា​សម្តែង​ ​Mookda​ ​Narinrak​
​តារា​ស្រី​វ័យក្មេង​ជើងថ្មី​ទើបនឹង​ប្រឡូក​ក្នុង​សិល្បៈ​ ​Mookda​ ​Narinrak​ ​និង​ ​ទើបតែ​ទទួល​បាន​តំណែង​តួឯក​ក្នុង​រឿង​ ​«​Suparburoot​ ​Jorm​ ​Jon​ ​Maturot​ ​Lohgan​»​ ​ដែល​សម្តែង​ជាមួយ​តារា​ប្រុស​ ​Mike​ ​Pattaradet​ ​ក៏បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​នឹង​ការ​សម្តែង​របស់​នាង​យ៉ាង​ខ្លាំង​ ​រហូត​ធ្វើ​ប្រជាប្រិយ​ភាព​របស់​នាង​កើនឡើង​ដោយ​មិនដឹង​ខ្លួន​ ​។​



៦​-​ ​តារា​សម្តែង​ ​Baifern​ ​Pimchanok​
​ព្រោះតែ​ភាព​ប៉ិនប្រសព្វ​ក្នុង​ការសម្ដែងនាង​ ​Baifern​ ​Pimchanok​ ​បាន​ធ្វើឲ្យ​ខ្សែភាពយន្ត​រឿង​ ​«​Bai​ ​Mai​ ​Tee​ ​Plid​ ​Plew​»​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ ​រហូត​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​នាង​ល្បី​ឡើង​មិន​ត្រឹមតែ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះទេ​ ​ពោល​គឺ​ធ្លាយ​ដល់​ហុងកុង​ទៀត​ ​។​



៧​-​ ​តារា​សម្តែង​ ​Mai​ ​Davika​
​ភាពយន្ដ​ខ្នាត​ធំ​បែប​យុវវ័យ​រឿង​ ​«​រថយន្ត​សង្គ្រោះ​»​ ​ដែល​សម្តែង​ដោយ​តារា​ស្រី​រូប​នេះ​ ​និង​ តារាប្រុស ​Sunny​ ​Suwanmethanont​ ​រួម​ជាមួយ​លោក​ ​Sky​ ​Wongravee​ ​ក៏ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​ថៃផងដែរ ​ហើយ​ក្នុង​នោះ​​តារា​ស្រី​ ​Mai​ ​Davika​ ​ដែល​​ជា​តួគ្រូពេទ្យ​ស្រីដ៏​ឆ្នើម​ជាមួយនឹង​តួអង្គ​ប្រុស​ឈ្មោះ​ ​Sunny​ ​Suwanmethanont​ ​ក៏​ទទួលបានការលើក​សរសើរ​មិន​ដាច់​ពី​មាត់ពីមហាជន​ថែមទៀត​ ​៕​

អត្ថបទដោយ​៖ សាកល

អត្ថបទពេញនិយម

ពុទ្ធោ! ដំរីផើមមួយក្បាលងាប់ឈរទាំងវេទនា ដោយសារមនុស្សដាក់ម្នាស់ញាត់ផាវឱ្យវាស៊ី
ផ្អែមល្ហែមជាមួយស្វាមីមិនប៉ុន្មានផង កែវ ចាន់និមល មានដំណឹងល្អបាត់!
អង្គការការពារសត្វព្រៃ នឹងរកយុត្តិធម៌ឱ្យបាន ចំពោះការស្លាប់ទាំងវេទនារបស់ដំរី និងកូនក្នុងផ្ទៃ
ក្រោយគេប្ដឹងផ្អើលពេញហ្វេសប៊ុក ម៉េង កែវពេជ្ជតា ប្រកាសមិនព្រមសុំទោសជាដាច់ខាត

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

ក្រុមហ៊ុន​វី​ង និង​ ផ្សារ​ទំនើបអ៊ី​អនម៉​ល រួមគ្នា​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទិញ​ទំនិញ​ ​ប្រកបដោយ​ភាពងាយស្រួល​

​ឥឡូវនេះ​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទិញ​ទំនិញ និង សេវាកម្ម​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ហើយ​ ​ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​)...

អត្ថបទក្រុមហ៊ុន3 days ago

​វី​ង​ និង ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​ត្រៀម​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​មក​ចូលរួម​កម្ម​វី​ធី​ដ៏​ពិសេស​នៅ​ថ្ងៃទី ​៥ សប្តាហ៍​នេះ​

​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​សប្តាហ៍​នេះ វី​ង​ និង ​អ៊ី​អន​ម៉​ល នឹង​ប្រារព្ធ​ពិធី​ប្រកាសភាពជា​ដៃគូ​នឹង​គ្នា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ​ដើម្បី​ផ្តល់ជូន​ការទូទាត់​ប្រាក់​បែប​ឌីជីថល​ដ៏​ទំនើប​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ងជាមួយ​ហាង​ជាច្រើន ថែមទាំង​ផ្តល់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​ ។​ អតិថិជន​របស់​អ៊ី​អន​ម៉​ល ​និង ​អតិថិជន​វី​ង​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រួមមានការបញ្ចុះ​តម្លៃ​ ៥​ ដុល្លារ​ភ្លាមៗ​រាល់​ការ​កុម៉្ម​ង់​ទិញ​ផលិតផល​ជាមួយ​ហាង​ល្បីៗ​ជាច្រើន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ។ ទន្ទឹម​ហ្នឹង​នេះដែរ អតិថិជន​ហ្នឹង​អាច​បើក​គណនី​វី​ង​បាន​ដោយ​ឥតគិតថ្លៃ និង​...

អត្ថបទក្រុមហ៊ុន5 days ago

នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​វិធី​នេះ​លើក​សម្រស់​វិញ​បាន​

​​សាច់​មុខ​ម៉ដ្ឋខៃ គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​។ ​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) , លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ ឆាប់​ចាស់​មុន​អាយុ , ធ្វើ​ឲ្យ​ស្បែក​មុខស្ងួត...

អត្ថបទក្រុមហ៊ុន7 days ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន1 week ago

ងាយៗ ជួយ​ឲ្យ​សាច់​មុខ​ស​ភ្លឺ​ម៉ដ្ឋ​រលោង​រាល់ថ្ងៃ ទោះ​ពាក់​ម៉ាស​ជាប់​ក៏​មិន​ភ័យ​ខូច​ស្បែក​ដែរ​

​រាល់ថ្ងៃ​គ្រប់គ្នា​ប្រឹងប្រែង​ថែរក្សា​សុខភាព និង​សុវត្ថិភាព​ពី​កូ​វីដ​១៩ ដោយ​ការរក្សា​អនាម័យ លាង​សម្អាត​ដៃ​ញឹកញាប់ និង ពាក់​ម៉ាស​រាល់​ពេលចេញ​ក្រៅ​ផ្ទះ​។ ក្នុង​អាកាស​ក្តៅស្អុះ​ស្អាប់​ដូច​បច្ចុប្បន្ន ការពាក់​ម៉ាស​មិន​ថា​យូរ​ម៉ោង ឬមួយ​ភ្លែត​នោះទេ គឺ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែ​កមុខ ពិសេស​សម្រាប់​ប្រភេទ​ស្បែក​មុខ​ដែល​ស្ងួត ឬ​ងាយ​មានប្រតិកម្ម ។ វា​អាច​បង្ក​ឲ្យ​ស្បែ​កមុខ​ឡើង​ខ្លាញ់ ទៅជា​រមាស់ ឡើងក​ន្តួ​ល ឬ​ឡើង​មុន ។ ដូច្នេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 weeks ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...