Connect with us

កម្សាន្ត

មកដឹងពីប្រវត្តិ និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​

on

Advertisement

​ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ មកម្ល៉េះ ។​ ​ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង ​បណ្តែតប្រទីបនេះ តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ការ​ប្រណាំងទូក មាន​រយៈពេល ៣ ថ្ងៃ ចាប់ពី ថ្ងៃ ១៤ និង ១៥ កើត ដល់​ថ្ងៃ ១ រោច ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ ។

​ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២ តែប៉ុណ្ណោះ ពោលគឺ​នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ ១៥ កើត ខែកត្តិក ។​ ​នៅអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង ​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈ ពេល​ប្រមាណ ៤ ឆ្នាំ ។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ បាន​បង្រួបបង្រួម​ជាតិ និង ​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ ១១៨១ និង​ បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត ។

ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឱ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ ។

​ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​តែង​តែនាំគ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ ទូក​ចែវ​បុរស​-​នារី​។ ​ក្នុងឱកាស​បុណ្យអុំទូក ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត ក្រុង​មួយចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង​។

​ក្នុង​ពិធី​នេះ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ ​។ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប​នេះ គឺ​ដើម្បី សម្តែង​ការ​រំឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ ព្រះធរណី​ ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​ ។ ក្រៅពី​បណ្តែតប្រទីប ក៏មាន​ការបាញ់​កាំជ្រួច​ព្រោងព្រាត​ថែមទៀត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង ​ញ៉ាំង​ឱ្យពិធី​នេះ​កាន់តែ​អ៊ូអរ ។

​ចំពោះ​ពិធី​មួយទៀត ហៅថា ​ពិធី​អកអំបុក សំពះ​ព្រះ​ខែនោះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រំលឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យោង​យកកំណើត​ជា​ទន្សាយ ដោយ​គ្រានោះ ព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី ។

​បើតាម​ជំនឿ​របស់​ដូនតា​ខ្មែរ ប្រជាពលរដ្ឋ​យល់ថា​ ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ធ្លាប់​កើតជា​សត្វ​ទន្សាយ កាលពី​ព្រះអង្គ​មិនទាន់​ត្រាស់ដឹង (​ការ​ក្លាយជា​ព្រះពុទ្ធ​)​។ គ្រាមួយ ព្រះឥន្ទ្រ បាន​យាង​ចុះមក ហើយ​និមិត​ខ្លួន ជាតា​ព្រាហ្មណ៍​ម្នាក់​នៅ​ចំពោះមុខ​ទន្សាយ​នោះ ហើយក៏​ពោល​ពាក្យ​ឡើង​ថា​៖ «​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន បើ​គ្មាន​អាហារ​បរិភោគ​នាពេលនេះ​»​។ ពេល​នោះឯង ទន្សាយ​ជា​តួអង្គ​ព្រះ​ពោធិសត្វ​នៃ​យើង បាន​ពោល​វាចា​តប​យ៉ាងនេះ​ថា​៖ «​ខ្ញុំ​មានតែ​សាច់ និង ​ឈាម​ប៉ុណ្ណោះ បើ​អ្នក​ចង់បាន ចូរ​អ្នករក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឱ្យបានជា​អាហារ​បរិភោគ​»​។

​គ្រាន់តែ​ឮដូច្នេះ ព្រះឥន្ទ្រ​ ក៏​ទៅ​បង្កាត់ភ្លើង​ភ្លាម ​។ ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាមៗ​តែម្តង ​ដោយ​មិន​បង្អង់​យូរ ប៉ុន្តែដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា និង ​ការបរិច្ចាគ​ដ៏​អស្ចារ្យ​របស់​ទន្សាយ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឱ្យភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ បន្ទាប់ពី​នោះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅកាន់​ស្ថានសួគ៌ ដើម្បី​យក​ថ្មកែវ​មនោសិលា ទៅ​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ច័ន្ទ ដែលជា​ហេតុ​នាំ​ឱ្យមាន​រូប​ទន្សាយ​ជាប់​ក្នុង​រង្វង់​ព្រះ​ច័ន្ទ តាំងពី​កាលនោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ ក៏​មើលឃើញ​រូប​ទន្សាយ​ច្បាស់ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។  ​រឿងរ៉ាវ​នៃ​ព្រះ​ពោធិសត្វ​នេះហើយ ដែល​នាំ​ឱ្យអ្នកស្រុក​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង ​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី​រំឮក​ដល់​ព្រះ​ពោធិសត្វ ដោយសារ​តែមាន​ជំនឿ​បែប​នេះឯង​៕

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ទុក្ខផ្ទួនៗ ភ្លើងឆេះព្រៃមិនទាន់រលត់ផង អូស្ត្រាលីបែរជួបព្យុះធូលីដ៏ធំសម្បើមមួយទៀត
មានក្ដីសុខណាស់! ភូមិព្រះដាក់ ជាភូមិទី១ ក្នុងប្រទេសកម្ពុជាអនុវត្តជាផ្លូវការ «ផ្ទះ១ អំពូល១»
អាំ ផាត់ឆារ៉ាផា ពាក់មាសតម្លៃដល់ទៅ ៩៩ លានបាត ផ្អើលមហាជន
ទោះជាប់ត្រឹម Top 4 តែ សំ​ ​សុវណ្ណា​រ៉ា​ក់​ មានឱកាសកា្លយជាតារាចម្រៀងក្នុងផលិតកម្មដ៏ធំ​​ (​ចម្រៀង​)​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន13 hours ago

អ្នកលក់បាយស្រូបដ៏ល្បីមួយ ដាច់ចិត្តទំលាយអាថ៌កំបាំងប្រឡាក់សាច់របស់ខ្លួន ចង់ដឹងសូមទស្សនាទាំងអស់គ្នា!

ល្បី​ឆ្ងាញ់​មិនចាញ់​ភោជនីយ​ដ្ឋាន​ធំៗ​ ​ហាងបាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០២​ ​យីហោ​ឈ្មោះថា​ ​«​ស្រី​តូច​ ​នាងពៅ​»​ ​លក់ដាច់​ខ្លាំង​ណាស់​ ​ស្ទើរ​រាល់ថ្ងៃ​ ​គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម​ ​មាន​ភ្ញៀវ​ចូ​លពេញៗ​ភ្លែត​ ​ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់មាត់​ខ្លាំង​ ​ពិសេស​ ​គឺ​ ​បាយ​សាច់​ជ្រូក​អាំង ​។​ ​ ​ ​មិន​ខ្លាច​គេឯង​លួច​រូបមន្ត​ ​ថ្ងៃនេះ​...

អត្ថបទក្រុមហ៊ុន15 hours ago

ពិតជា​សម្បើម​មែន​!​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី​ ​២​ ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​តែម្តង​បន្ទាប់ពី​អគ្គនាយក​ស្រា​បៀរ​កម្ពុជា​ ​បាន​ប្រគល់​រង្វាន់​ឡាន​នេះ​ដល់​អ្នក​ទី​ ​១​ ​ចប់​ក្តៅ​ៗ​ ​

​ភ្នំពេញ​៖​ ​មហាជន​ប្រាកដជា​ច្រណែន​ខ្លាំង​ណាស់​ហើយ​មើលទៅ​ជាមួយ​ព័ត៌មាន​អំពី​ ​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ ​Porsche​ ​Macan​ ​ទី២​ ​កាលពី​ម្សិល​ម៉ិញ​បាន​បង្ហាញ​មុ​ខ​ភ្លាម​ៗ​ ​តែម្តង​ ​បន្ទាប់ពី​លោក​អគ្គ​នាយក្រុម​ហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​លោ​ក​ឧក​ញ្ញ៉ា​ ​ភី​ធើរ​ ​លាង​ ​បាន​ ​ប្រគល់​ដោយ​ផ្ទាល់ដៃ​នូវ​រថយន្ត​ទំនើប​សេរ៊ី​ចុងក្រោយ​នេះ​ទៅដល់​ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត​ ​រួចរាល់​កាលពី​ល្ងាចមិញ​នោះ​។​ ​ ​លោក​អគ្គនាយក​បាន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​សូម​ចូលរួម​អប​អ​រសាទ​ដល់​លោក​...

អត្ថបទក្រុមហ៊ុន16 hours ago

រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​2020​ ​បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​

​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខរ​ថ​យន្ត​ ​Ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ ​Ford​ ​Ranger​ ​Raptor​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅដឹ​ ​ព្រេមៀ​ ​សេន​ធ័រ​ ​សែនសុខ​ ​(​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែនសុខ​ស៊ី​ធី​...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន​ ​តូ​យ៉ូ​តា​ ​(​ខេម​បូ​ឌា​)​ ​បើក​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​ ​និង ធំ​បំផុត ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

កាលពី​ថ្ងៃទី​ ​១៧​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​នេះ ​ក្រុមហ៊ុន​ ​តូ​យ៉ូ​តា​ ​(​ខេម​បូ​ឌា​)​ ​ខូ​ ​អិល​ធី​ឌី​ ​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​កណ្តាល​ ​និង​ បន្ទប់​តាំង​បង្ហាញ​ថ្មី​(​showroom​)​របស់​ខ្លួន​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ។​ ​តាមរយៈ​ទីតាំង​ដ៏​ប្រណិត​ ​និង​ ថ្មីសន្លាង​ ​រួម​ជាមួយ​ទំហំ​ធំ​ទូលាយ​ ​និង​ ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​...

អត្ថបទក្រុមហ៊ុន3 days ago

ឆ្នាំ​ថ្មី​ ​មី​ជាតិ ​ចេ​ញប្រ៉ូ​សិន​ថ្មី​ ​៣ រសជាតិ ​ក្នុង​កេស​តែមួយ​

​ភ្នំពេញ​ ​៖ ​មី​ជាតិ​ ​ចេ​ញប្រ​ម៉ូ​សិន​ថ្មី​ ​៣ រសជាតិ​ក្នុង​កេស​តែមួយ​ ​ជា​មួ​យត​ម្លៃប្រ​ម៉ូ​សិន​ ​ដើម្បី​អបអរសាទរ​​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​ឆ្នាំ ២០២០​ ​និង ​ចូលឆ្នាំ​ប្រពៃណី​ចិន​ ​នៅ​ចុងខែ​មករា​ខាងមុខនេះ​ ។​ ​​កេស​មី​ជាតិ​ ​សម្រាប់​ប្រូ​ម៉ូ​សិន​ថ្មីនេះ​ ​ត្រូវ​បាន​ឌីហ្សាញ​ដោយ​ប្រើ​ពណ៌​ការ៉ុត​ឆើត​ ​ដែល​ងាយស្រួល​ចំណាំ​ ​និង ​រកមើល​នៅ​លើ​ទីផ្សារ​...

អត្ថបទក្រុមហ៊ុន3 days ago

រកឃើញម្ចាស់ទូរស័ព្ទដៃ iPhone 11 Pro ពីស្តង់លក់អាហារសម្រន់ CP Five Star មួយរូបទៀតហើយ

ក្រុមហ៊ុន​ ​CP​ ​Five​ ​Star​ ​ដែល​មាន​លក់​អាហារសម្រន់​មាន​រសជាតិ​ឆ្ងាញ់​ ​មាន​សុ​វត្តិភាព​ ​និង​ ​មាន​អនាម័យ​ល្អ​ ​បាន​រក​ឃើញ​អតិថិជន​ដែល​មានសំណាង​ក្លាយជា​ម្ចាស់​រង្វាន់​ធំ​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ ​iPhone​ ​11​ ​Pro​ ​ចំនួន​មួយ​គ្រឿង​ទៀតហើយ​ពី​ការ​ចាប់ឆ្នោត​ផ្សងសំណាង​លើក​ទី​ ​3​ ​ដែល​ប្រព្រឹត្តិ​ឡើង​នៅ​ទីរួមខេត្ត​សៀមរាប​ ​កាលពី​ថ្ងៃទី​ ​12​ ​ខែមករា​ ​ឆ្នាំ​ ​2020​...

អត្ថបទក្រុមហ៊ុន3 days ago

អស់​ស្ទះ​!​ ​ទិញទំនិញ​តម្លៃ​ត្រឹមតែ១ដុល្លា​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​មេ​ហ្គា​ឌីស​

​ហាង​មេ​ហ្គា​ឌី​សល​ក់​សំភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​និង​សណ្ឋាគារ​ម៉ា​ក​ល្បី​ៗ​ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៧​ ​មករា​ ​២០២០​ ​នេះ​ហើយដែល​មាន​ទីតាំងនៅ​ក្នុង​ផ្សារ​បាយ័ន​ ​(​ជាន់ទី១​)​ ​ទួលគោក​ ។ នៅ​ថ្ងៃនេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ ​ដៃគូ​អាជីវកម្ម​ ​និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​ ។ ​ ​លោក​ ​ហ៊ុយ​ ​ប៉េង​លាង​ ​នាយក​គ្រប់គ្រង​ទូទៅ​ ​បាន​ប្រាប់ឲ្យដឹង​ថា​នេះ​គឺជា​ហាង​ទីមួយ​របស់​យើង​ ​ហើយ​វា​មាន​វិសាលភាព​ធំ​ទូលាយ​ដែល​អតិថិជន​ងាយស្រួល​ដើរមើល​ ​និង​ទិញទំនិញ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាន​យ៉ាង​សម្បូរ​បែប...

អត្ថបទក្រុមហ៊ុន4 days ago

ទូរស័ព្ទ​ដៃ​ ​Nokia​ ​ជំនាន់​ថ្មី​សេរី​ ​2.3​ ​នាំមក​នូវ​ការ​ថតរូប​បាន​ច្បាស់​ទោះ​មាន​ពន្លឺ​តិច​

​ក្រុមហ៊ុន​ ​HMD​ ​Global​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​យីហោ​ម៉ាក​ ​Nokia​ ​បាន​ចេញប្រកាស​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយទៀត​គឺ​ ​Nokia​ ​2.3​ ​នាំមក​នូវ​ជាមួយ​កាមេរ៉ា​ដែល​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ ​AI​ ​ដែល​ជួយ​ឱ្យ​លោកអ្នក​ថតរូប​បាន​កាន់តែ​ស្អាត​ ​កាន់តែ​ច្បាស់​ត្រជាក់​ភ្នែក​ ​។​ ​ស្មា​ត​ហ្វូ​ន​ ​Nokia​ ​2.3​ ​ប្រើ​អេក្រង់​ប្រភេទ​ ​HD​+​ ​ជាមួយ​ទំហំ​ ​6.2​...

អត្ថបទក្រុមហ៊ុន5 days ago

បទពិសោធន៍​ ​និង​ ជោគជ័យ​ដ៏​រំភើប​អស្ចារ្យ ​ក្រោយពី​ការចូលរួម​ព្រឹត្តិ​ការណ៍​អន្តរជាតិ​ ​GALAXY​ ​A2020​ ​AWESOME​ ​LIVE​ ​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​​

(​ភ្នំពេញ​)​ ​ថ្ងៃទី​ ​១៥​ ​ខែមករា​ ​ឆ្នាំ​ ​២០២០ ​៖​ ​ក្រោយពី​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ ​Samsung​ ​Galaxy​ ​ស៊េរី​ ​A​ ​ប្រចាំឆ្នាំ​ ​២០២០​ ​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​មួយ​ដែល​មានឈ្មោះ​ថា​ ​GALAXY​ ​A2020​ ​AWESOME​ ​LIVE​ ​នៅ​ទី​ក្រុង​ហ្សាហ្គា​តា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​...

អត្ថបទក្រុមហ៊ុន5 days ago

បុរីភ្នំមាស បើកដំណើរការលក់គម្រោងថ្មី ៣០០ ផ្ទះល្វែងបន្ថែម ទីតាំងល្អ តម្លៃសមរម្យ

កាលពី​ថ្ងៃពុធ​ ​ទី១៥​ ​ខែ​ ​មករា​ ​ឆ្នាំ ២០២០ កន្លងទៅ​នេះ​ ​បុរី​ភ្នំ​មាស​ ​(​Borey​ ​Phnom​ ​Meas​)​ ​បាន​រៀបចំ​ពិ​ធី​សម្ភោ​ធ​ ​គំរោង​ថ្មី​ទី​ ​8​ ​(​គំរោង​សួគ៌ា​)​ ​រហូតដល់​ទៅ​ ​៣០០​ ​ផ្ទះល្វែង​ ​នៅ​លើ​ផ្លូវ​ទួលពង្រ​ ​សង្កាត់​ដង្កោ​...