ម៉ៃ ដាវីកា អត់ខ្វល់រឿងគេថា «ថ្នល់ជាតិ» ថែមទាំងធ្លាប់ឆ្លើយតបវិញ យ៉ាងជឿជាក់
មនុស្សស្រីដែលស្អាត មិនចាំបាច់តែមានដើមទ្រូងធំទ្រលុកទ្រលន់នោះទេ ជាក់ស្ដែងសិល្បការិនីល្បីៗមួយចំនួន មិនសូវមានដើមទ្រូងដូចនារីដទៃ ឬភាគច្រើនគេតែងហៅថា «ថ្នល់ជាតិ» នោះ ក៏ស្រស់ស្អាតទាក់ទាញមួយបែបផ្សេងដែរ ។
មិនបាច់សម្លឹងទៅណាឆ្ងាយ មើលតែតារាសម្ដែងជួរមុខនាង ម៉ៃ ដាវីកា បានមួយចប់ ទាំងមុខមាត់ រាងរៅ ពណ៌សប្បុរ ទាល់តែម្យ៉ាង ដាវីកា តែងត្រូវអ្នកគាំទ្រហៅថា «ថ្នល់ជាតិ» ។ ឆ្លើយតបនឹងការលើកឡើងបែបនេះ ម៉ៃ ដាវីកា និយាយទាំងមានភាពជឿជាក់ថា នាងមិនខ្វល់ថាជាថ្នល់ជាតិ ឬអត់នោះទេ សំខាន់នាងពេញចិត្តនូវអ្វីដែលនាងមាន ហើយបើថ្នល់ជាតិតើយ៉ាងម៉េច ថ្នល់ជាតិហ្នឹងហើយឃ្យូដ ។
ម៉ៃ ដាវីកា បានរៀបរាប់ដោយភាពជឿជាក់បន្តទៀតថា នាងមិនធ្លាប់មានអារម្មណ៍ខ្មាសអៀនសូម្បីបន្តិចពេលគេរំឭកដល់រឿងដើមទ្រូងនេះ ព្រោះយើងគួរតែរីករាយនូវអ្វីដែលយើងមាន គ្រាន់តែពេលខ្លះនាងសារភាពថា ពិបាកក្នុងការជ្រើសរើសរ៉ូបសម្រាប់ចូលរួមកម្មវិធីបន្តិច ព្រោះឈុតខ្លះសមនឹងនារីដែលមានដើមទ្រូងធំត្រូវខ្នាតជាង ៕
ប្រភព៖ Kapook