Connect with us

កម្សាន្ត

គេសួរថា «អាយុច្រើនហើយ តើខំប្រឹងយកទៅណា?» ស្រាប់តែអ្នកនិពន្ធល្បីឈ្មោះ ម៉ៅ សំណាង ផ្ដល់ចម្លើយតបយ៉ាងចាក់ដោតខ្លាំង

on

Advertisement

លោកស្រី ម៉ៅ សំណាង ត្រូវបានគេទទួលស្គាល់ថា ជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូប ដែលតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈស្នាដៃនៃការសរសេររឿងប្រលោមលោកជាច្រើន នាពេលកន្លងមក។ លោកស្រី ម៉ោង សំណាង ផ្តើមក្លាយខ្លួនជាអ្នកនិពន្ធដោយសារការចូលចិត្តអានសៀវភៅ និងបានបង្កើតស្នាដៃ​ដោយខ្លួនឯងផ្ទាល់ តាំងពីវ័យ ១៨ឆ្នាំ មកម៉្លេះ។ ស្នាដៃនីមួយៗរបស់លោកស្រី តែងតែផ្ដល់នូវទស្សនៈអប់រំ ការកម្សាន្ដ ការវិភាគ ធ្វើឱ្យអ្នកប្រិយមិត្តអ្នកអាន និយមចង់អានហើយ អានទៀត ជក់ចិត្តដិតអារម្មណ៍ជាខ្លាំង។

យ៉ាងណាមិញ ថ្មីៗនេះ លោកស្រី បានបញ្ចេញស្នាដៃសៀវភៅប្រលោមលោកមួយដែលមានចំណងជើងថា «សែងសុរិយា» ដែលទទួលបានការគាំទ្រច្រើនក្រាស់ក្រែលដដែល រហូតដល់មានអ្នកសួរលោកស្រីថា «អាយុច្រើនហើយ តើខំប្រឹងយកទៅណា?» ស្រាប់តែលោកស្រីបានឆ្លើយតបនូវសារដ៏វែងអន្លាយមានអត្ថន័យ ចាក់ដោតលើគណនីហ្វេសប៊ុកផេករបស់ខ្លួនថា ៖

មានគេសួរថា “អាយុច្រើនហើយ តើខំប្រឹងយកទៅណា?” ខ្ញុំតបថាជីវិតនេះតើយកអ្វីទៅបាន? ការដែលខ្ញុំនៅតែខិតខំប្រឹងគឺមិនមែនប្រឹងដើម្បីយកទៅណាទេ គឺប្រឹងដើម្បីទុកនៅទីនេះ។ ការដែលខំប្រឹងទាំងយប់ទាំងថ្ងៃ ក៏ព្រោះថាចង់ប្រើធនធាន សមត្ថភាព លទ្ធភាព និងពេលវេលាដែលមានឱ្យវាបានជាប្រយោជន៍។ រូបកាយនេះបើចាកចេញទៅអ្វីក៏យកទៅមិនបានដែរ ប៉ុន្តែការខិតខំប្រឹងប្រែងវាអាចបន្សល់ទុកបាន។ តើយើងត្រូវបន្សល់ទុកអ្វី? បើជីវិតនេះកើតមកក្រ គ្មានអ្វីទ្រព្យសម្បត្ដិមានតម្លៃអ្វីដើម្បីបរិច្ចាគ ក៏គួរមានគំរូល្អដើម្បីបន្សល់ទុកដល់អ្នកជំនាន់ក្រោយដែរ។

ខ្ញុំធ្វើការមិនដែលភ័យខ្លាចហត់ មិនដែលរារែកនឹងភាពលំបាកទេ។ កិច្ចការខ្លះធ្វើដំបូងៗក៏លំបាកខ្លាំង តែបើប្រឹងព្យាយាមធ្វើវាម្ដងហើយម្ដងទៀតឲ្យច្រើនដង ច្រើនថ្ងៃ ច្រើនខែ ច្រើនឆ្នាំ វាក៏ក្លាយជាកិច្ចការដែលស្ទាត់ជំនាញ។ តាមពិតទៅវាមិនមានការងារងាយស្រួលទេ ហើយមនុស្សយើងក៏ឥតចង់ធ្វើការងារណាដែលវាងាយពេកដែរ។ ភាពពិតមនុស្សយើងអត់ចង់បានភាពស្រណុកសុខស្រួលទេ ព្រោះគ្រាន់តែទំនេរមិនធ្វើអ្វីសោះមួយថ្ងៃ ពីរថ្ងៃ ក៏ចាប់ផ្ដើមកើតចិត្តធុញ ស្មុគស្មាញ និងអផ្សុកទៅហើយ។

ការងារខ្លះវាមានតម្លៃស្មើដោយជីវិតយើង ព្រោះថាយើងបានចំណាយពេលស្ទើរតែមួយជីវិតដើម្បីវា។ ពេលខ្លះយើងក៏គិតថាការងារអ្នកនេះ ឬអ្នកនោះ ការងារបែបនេះ ឬបែបនោះវាស្រួលជាង វាប្រសើរជាង វាស្រណុកជាង ប៉ុន្តែគ្រប់ការងារសុទ្ធតែលំបាក ហើយព្រោះតែលំបាកទើបយើងមានការងារធ្វើ។ មិនថាយើងជានរណាក៏ដោយ កំពុងតែបំពេញធ្វើការងារអ្វីក៏ដោយ បើយើងប្រឹងធ្វើវាឲ្យល្អគឺធ្វើដោយយកចិត្តទុកដាក់ ដោយសេចក្ដីស្រលាញ់ មិនមែនធ្វើៗឲ្យតែរួចពីដៃនោះគឺមានន័យថាយើងបានប្រឹង ហើយយើងមិនបានយកការខិតខំទាំងនេះទៅណាឡើយ តែយើងប្រឹងដើម្បីបន្សល់ទុក។

បើជាអ្នកផលិតរបស់របរប្រើប្រាស់ ការយកចិត្តទុកដាក់ដោយភាពផ្ចិតផ្ចង់នោះគឺការបន្សល់ទុកនូវគុណភាព និងគុណតម្លៃយូរអង្វែង។ បើជាអ្នកនិពន្ធ សាស្ត្រាចារ្យ គ្រូបង្រៀន… ការប្រឹងប្រែងចែករំលែក សាបព្រោះ គឺបន្សល់ទុកនូវគុណភាពនៃការអប់រំ ភាពជាគំរូល្អ ហើយបើមនុស្សក្នុងសង្គមជាតិចេះយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួនរៀងខ្លួនដោយចេញពីបេះដូង និងការទទួលខុសត្រូវ នោះឯងជាមាគ៌ាឆ្ពោះទៅរកភាពចម្រើនរុងរឿង លូតលាស់នៃជាតិសាសន៍មួយ និងពិភពលោកយើងទាំងមូល៕ ប្រិយមិត្តយល់យ៉ាងណាដែរ?

អត្ថបទដោយ​៖ Sun

អត្ថបទពេញនិយម

ពេលនេះដល់វេន​លោក​ ​លៀក​ ​លីដា​ ​បកស្រាយ​រឿង​អតីត​ភរិយាម្តង មានរឿងក្រោយខ្នងច្រើន !
៧ សន្លឹកនេះ បង្ហាញពីស្ទីលតុបតែងខ្លួនអ្នកម្ដាយសម័យថ្មី ឱក សុគន្ធកញ្ញា លេចធ្លោខ្លាំង
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ហេតុអ្វីបានជានៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ចាំបាច់មានពិធីលាងជើង?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន19 hours ago

យុទ្ធនាការ «ដើរដោយសុវត្ថិភាព» ជាសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីសុវត្ថិភាព ចរាចរណ៍នៅកម្ពុជា

នា​រសៀល​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ វិស័យ​ឯកជន ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ ស្តីពី​ការអំពាវនាវ​សុំ​ឲ្យ​មានការ​ចូលរួម​សហកា​រ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរ​ណ៏ និង​ការគាំទ្រ​ដល់​គម្រោង​អប់រំ​ផ្សព្វផ្សាយ ​«​ដើរ​ដោយ​សុវត្ថិភាព​» ក្រោម​អធិបតីភាព​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៍ ។...

អត្ថបទក្រុមហ៊ុន1 day ago

ពិតជាអស្ចារ្យ! I’m On A Boat រដូវកាលទី ២ របស់ស្រាបៀរ Anchor បានត្រឡប់មកវិញ កាន់តែធំជាងមុន កក្រើកជាងមុន មនុស្សច្រើនជាងមុន និង កាន់តែសប្បាយជាងមុនទ្វេដង

ភ្នំពេញ​-​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៩ ៖ មហា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ “I’m On A Boat 2” របស់​ស្រា​បៀរ Anchor ​រដូវ​កាល​ទី ​២ បាន​វិល​ត្រឡប់មកវិញ​សាជាថ្មី​ម្តង​ទៀតហើយ​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ​ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ...

អត្ថបទក្រុមហ៊ុន4 days ago

ថ្នាក់ដឹកនាំ និង បុគ្គលិកក្រុមហ៊ុន សាមសុង នៅតែបន្តស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីចូលរួមផ្តល់ និង សង្គ្រោះជីវិត!

ភ្នំពេញ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩៖ “​ការផ្តល់​ឈាម ស្មើនឹង​ការផ្តល់​ជីវិត​” នេះ​គឺជា​ឃ្លា​ដែល​ចាក់​ដោត​មាន​អត្ថន័យ​យ៉ាង​ធំធេង​បំផុត និង ​ត្រូវ​ជាមួយនឹង​តម្លៃ​ស្នូល​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​ធ្វើឱ្យមាន​ផល​វិជ្ជមាន​ដល់​ប្រជាជន និង​សង្គម​កម្ពុជា​ទាំងមូល​ ។ ​នេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​កន្លងមក ដែល​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ជាច្រើនរូប​នៃ​ក្រុមហ៊ុន សាម​សុង​នូវតែ​បន្ត​កម្មវិធី​ការបរិច្ចាគ​ឈាម​របស់ខ្លួន​ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​អ្នក​ដែល​ខ្វះខាត និង​ត្រូវការ​ឈាម​ ។...

អត្ថបទក្រុមហ៊ុន5 days ago

គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

ភ្នំពេញ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើង​តែងតែ​និយាយ និង​ដឹង​គ្រប់គ្នា​ថា “​លុយ​មិនសូវ​សំខាន់​ទេ​…​សុខភាព​ទើប​សំខាន់​ជាង​” ខណៈដែល​មនុស្ស​មួយចំនួនធំ​ត្រូវ​លះបង់​សុខភាព​ដើម្បី​តែ​លុយ​ក្នុង​ការចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​! កង្វល់​ទាំងអស់នេះ​នឹងត្រូវ​ដោះស្រាយបាន​យ៉ាង​ងាយ និង​មាន​ទំនុកចិត្ត​បំផុត​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ក្នុងការ​ធ្វើឱ្យ​ជីវិត​របស់លោក​អ្នកមាន​ផាសុកភាព និង​សុភមង្គល​យ៉ាងពិត​ប្រាកដ​!! ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិន​គ្រាន់តែ​ជួយ​សន្សំសំចៃ​ថវិកា​ក្នុង​ការចំណាយ​របស់លោក​អ្នក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផាសុកភាព​ជូន​លោកអ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ​ថែមទៀត​ផង​! លោកអ្នក​ទទួលបាន​ទាំង​ការ​សន្សំសំចៃ​ខ្ពស់​,...

អត្ថបទក្រុមហ៊ុន6 days ago

Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!

ភ្នំពេញ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០១៩ ៖ សូម​ស្វាគមន៍​វត្តមាន​កំពូល​នាឡិកា​ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​! Samsung Galaxy Watch Active 2 គឺជា​កំពូល​នាឡិកា (Smart Watch) ដែលមាន​ភាព​វៃឆ្លាត​ជាទីបំផុត​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន​លើសពី​ផលិតផល Smart Watch...

អត្ថបទក្រុមហ៊ុន1 week ago

ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)

រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2F​ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2F ចំនួន...

អត្ថបទក្រុមហ៊ុន1 week ago

ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម

កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី ​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​ ៣ ​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​ ៦ ​ដង ​Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ ​និង ​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ ។...

អត្ថបទក្រុមហ៊ុន1 week ago

មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន

ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ ៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ​គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ហើយ​អាច​រកបាន​នៅតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ​ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​បាន​ ។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​បងប្អូន​ខ្សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s...

អត្ថបទក្រុមហ៊ុន2 weeks ago

MSA ARE HIRING STRATEGIC PLANNER & PUBLIC RELATIONS EXECUTIVE

How To Apply:mara@msacam.com or info@msacam.comPlease click this to download Strategic Planner Job Description How To Apply:mara@msacam.com or info@msacam.comPlease click this to...

អត្ថបទក្រុមហ៊ុន2 weeks ago

ចង់ដឹងដល់ហើយ ស្មាតហ្វូនកូនកាត់ OPPO Reno2F &OPPO Reno2 អស្ចារ្យប៉ុនណា ទើប OPPO ហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន OPPO ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​!​ ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី ​“OPPO Reno2F” ​ចំនួន​ 10 ​គ្រឿង ដល់​អ្នកគាំទ្រ​ណា​ដែល​បានធ្វើការ​កក់​ទុក​មុន​ (Blind...