Idol អ្នកណាខ្លះ? ទម្លាយរូបសម្រស់កាលចូលសិល្បៈដំបូងរបស់តារាចម្រៀងប្រុស ៤ ដួង
ជឿទេ ថាមនុស្សម្នាក់ៗប្រែប្រួលរូបរាងទៅតាមសម័យកាល និង វ័យ ។ មានអ្នកខ្លះ ស្រស់ស្អាតកាលនៅពីក្មេង ប៉ុន្ដែពេលធំឡើងហាក់មិនសូវស្អាតដូចមុន។
ប្រសិនបើយើងក្រឡេកមកមើលសម្រស់របស់តារាប្រុសល្បីនិយមច្រៀងបទចម្រៀង Original Song ៤ ដួងនេះវិញ ប្រិយមិត្តមួយចំនួនប្រាកដជាលាន់មាត់សរសើរថា ពួកគេកាន់តែមានរូបរាងសង្ហាទ្វេដង ខុសប្លែកពីមុនខ្លាំង។
ភាពលេចធ្លោរបស់តារាល្បីៗក្នុងនាមជាអ្នកសិល្បៈ ឬ ជានិម្មិតរូបរបស់អ្នកគាំទ្រទាំងឡាយ ចាំបាច់ណាស់ត្រូវតែមានការអភិវឌ្ឍខ្លួនឯងទាំងសមត្ថភាព និង រូបសម្រស់ ជាពិសេសស្វែងរកស្ទីលតុបតែងខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពទាក់ទាញ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានទៅទស្សនារូបភាពពីមុន និង ពេលបច្ចុប្បន្នរបស់តារាចម្រៀងប្រុស ៤ ដួង ៖
១. លោក ម៉ានិត
២. លោក ជា សុជាតិ
៣. លោក ងួន ចាន់ដេវីត
៤. លោក ថេណា