
ខណៈទីក្រុងហុងកុងបច្ចុប្បន្នកំពុងទទួលរងសម្ពាធនៃការធ្វើបាតុកម្ម ខាងវិស័យសិល្បៈប្រចាំទីក្រុងនេះក៏កំពុងមានទុក្ខជាទម្ងន់ ដោយតារាសម្ដែងស្រីល្បី ២ រូបប្រចាំទូរទស្សន៍ TVB បានទទួលមរណភាព ។
តារាសម្ដែង Teresa Ha បានទទួលមរណភាពកាលពីថ្ងៃទី ០៥ ខែសីហា ក្នុងវ័យ ៨១ ឆ្នាំ ខណៈតារាសម្ដែង Lily Leung បានទទួលមរណភាពក្នុងវ័យ ៩០ ឆ្នាំ កាលពីថ្ងៃអង្គារ ទី ១៣ ខែសីហា ដោយជំងឺមហារីក ។
ជាមួយគ្នានេះដែរ ខាងក្រុមហ៊ុនទូរទស្សន៍ TVB ក៏បានចូលរួមរំលែកទុក្ខ អមជាមួយសារមួយថា «លោកស្រី Lily Leung ទើបតែលាចាកលោកយើងនេះនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងវ័យ ៩០ ឆ្នាំដោយមានក្រុមគ្រួសារនៅជុំវិញខ្លួនគាត់ ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកមន្ទីរពេទ្យដែលព្យាយាមមើលថែគាត់យ៉ាងយកចិត្តទុកដាក់ ។យើងក៏សូមអរគុណគ្រប់គ្នាដែលតែងតែបង្ហាញការស្រឡាញ់ចំពោះបងស្រី Lily ។ ពួកយើងនឹងប្រាប់បញ្ជាក់លម្អិតពីពិធីបុណ្យរបស់គាត់ ក្នុងពេលឆាប់ៗនេះ » ៕
ដោយ៖ ភក្ត្រា
ប្រភព៖ mustsharenews
អត្ថបទដោយ៖ Trassi