Connect with us

កម្សាន្ត

បះសក់ មុនការមួយថ្ងៃ​ ឱក​ សុគន្ធកញ្ញា ស្រាប់តែត្រូវគេធ្វើរឿងនេះដាក់​ យ៉ាងភ្ញាក់ផ្អើលបំផុត​ ! (វីដេអូ)

on

Advertisement

នាល្ងាចថ្ងៃទី ១៥ ខែឧសភា​ ឆ្នាំ​ ២០១៩ នេះ​ មង្គលការតារាចម្រៀងស្រីលំដាប់កំពូល​​ ឱក​ សុគន្ធកញ្ញា​ និង​ លោក អ៊ឹង​ សុខលី​ ដែលគេស្គាល់ថាជាប្អូនប្រុសថៅកែហង្សមាស បានចាប់ផ្តើមហើយជាមួយកម្មវិធីសូត្រមន្ត ដោយមានការរៀបចំយ៉ាងធំសម្បើមនៅសណ្ឋាគារលំដាប់មួយក្នុងក្រុងភ្នំពេញ​ ។

យ៉ាងណាមិញ​ មុនកម្មវិធីចាប់ផ្តើមមួយថ្ងៃ​ តារាចម្រៀង​ ឱក​ សុគន្ធកញ្ញា បានជួបរឿងភ្ញាក់ផ្អើលមួយ ដោយនាងត្រូវបានមិត្តរួមអាជីពគឺ​តារាចម្រៀង​ ឈិត សុវណ្ណបញ្ញា​ និង តារាចម្រៀង ទេព​ បូព្រឹរក្ស​ ព្រមទាំងមិត្តភក្តិមួយចំនួនទៀត បានណាត់គ្នាធ្វើពិធីពញ្ញាក់អារម្មណ៍តូចមួយសម្រាប់នាង​​ ដែលគេហៅថាកម្មវិធីលាភាពនៅលីវ ។

ជាមួយពិធីពញ្ញាក់អារម្មណ៍នោះ​ បានធ្វើឱ្យតារាចម្រៀង​ ឱក សុគន្ធកញ្ញា មានការភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថានឹងមានកម្មវិធីបែបនេះឡើងឡើយ ។​ ឱក​ សុគន្ធកញ្ញា​ បាននិយាយថា​ “ខ្ញុំពិតជាសប្បាយចិត្តណាស់ សម្រាប់ការពញ្ញាក់អារម្មណ៍មួយនេះ​…(សើច…)” ។ នេះគឺជាវីដេអូនៃសកម្មភាពពញ្ញាក់អារម្មណ៍ចំពោះតារាចម្រៀង ឱក​ សុគន្ធកញ្ញា​ ។ សូមចុចទស្សនាដូចតទៅ​ ÷

ដោយ ÷ សាកល
ប្រភព​រូប ÷ FB ឱក​ សុគន្ធកញ្ញា
វីដេអូ​ ÷ FB ឈិត​ សុវណ្ណបញ្ញា

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored